ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បោះសំនួរ ២ ឱ្យអ្នករិះគន់ថ្ងៃ ៧ មករា ឆ្លើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ បានដាក់ជាសំនួរឱ្យអ្នករិះគន់ថ្ងៃ ៧ មករា ឆ្លើយ បន្ទាប់ពីលើកឡើងថា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ជាថ្ងៃដែលវៀតណាមចូលឈ្លានពានកម្ពុជា ជាថ្ងៃចងកំហឹងដែលធ្វើឱ្យកម្ពុជាបាត់បង់អធិបតេយ្យភាព។
ដើម្បីវាយតម្លៃទិដ្ឋភាពប្រវត្តិសាស្ត្រថា តើថ្ងៃនោះជាថ្ងៃចងកំហឹង ឬថ្ងៃអបអរសាទរ សម្ដេចចោទជាសំនួរឱ្យបកស្រាយការពិត។

សម្ដេច ហ៊ុន ម៉ាណែត ចោទសួរថា៖ «ទី១ ចន្លោះពីថ្ងៃ ១៧ មេសា ឆ្នាំ ៧៥ រហូតដល់ ៧ មករា ១៩៧៩ តើខ្មែរក្រហមសម្លាប់មនុស្សនៅក្នុងប្រទេសកម្ពុជាអត់? ប៉ុន្មានលាននាក់ដែលស្លាប់? បើចង់ច្បាស់ទៅសួរយាយតាយើងទៅ ព្រោះគាត់ជាសាក្សីរស់។ សូម្បីនរណាក៏អាចដឹង ប្រវត្តិសាស្ត្រនៅក្នុងសៀវភៅ ប្រវត្តិសាស្ត្រសៀវភៅក្រៅប្រទេស សុទ្ធតែទទួលស្គាល់ថា ខ្មែរក្រហម សម្លាប់មនុស្សនៅពេលនោះ មិនមែនសម្លាប់១ ឬ ២ ទេ សម្លាប់រាប់លាននាក់ ដែលយើងហៅថា របបប្រល័យពូជសាសន៍ជាតិឯង។ សំនួរទី ២ សួរថា តើការវ៉ៃចូលរបស់កងកម្លាំងរណសិស្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលដេញខ្មែរក្រហមចេញ បានបញ្ឈប់ការសម្លាប់មនុស្សទៀតអត់?»
សម្ដេចធិបតីបន្ថែមថា ខ្មែរក្រហមលែងបានសម្លាប់មនុស្សបន្តទៀត ការរំដោះ ១៩៧៩ គឺស្មើនឹងការសង្គ្រោះជីវិតប្រជាពលរដ្ឋនេះជាការពិត។
សម្ដេចធិបតីបញ្ជាក់ថា៖ «ចង់អ្នកឯងប្រើពាក្យអីពាក្យទៅ ប៉ុន្តែត្រូវទទួលស្គាល់ការពិត អត់ពិបាកយល់ទេ គេកំពុងសម្លាប់មនុស្ស ឥឡូវដេញអ្នកសម្លាប់ចេញពីទឹកដីឈប់ឱ្យសម្លាប់ បានន័យថា អ្នកគេមិនទាន់សម្លាប់នៅរស់រានមានជីវិត បញ្ឈប់ការសម្លាប់មនុស្ស»។

ការវ៉ៃលុកចូលរបស់រណសិស្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គាំទ្រដោយកងទ័ពស្ម័គ្រចិត្តវៀតណាមនៅឆ្នាំ ១៩៧៩ គឺបានបញ្ចប់លទ្ធភាព ដែលខ្មែរក្រហមកាប់សម្លាប់ប្រជាពលរដ្ឋនៅក្នុងប្រទេស និងបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លានាក់ នេះជាការពិត។
សំនួរមួយទៀតសួរថា ចុះហេតុអ្វីបានជាពឹងវៀតណាម? សម្ដេចបញ្ជាក់ថា នៅចុងឆ្នាំ ១៩៧៨ យើងមានជម្រើស២ អ្នកដែលអាចជួយគឺអង្គការសហប្រជាជាតិ (UN) នៅខាងលិច និងវៀតណាមនៅខាងកើត។ សួរថា ហេតុអ្វីបានជា UN មិនបញ្ជូនទ័ពមករំដោះកម្ពុជាយើងពេលនោះអត់ជម្រើសទេ ពីណាក៏ដោយ ឱ្យតែមកយើងស្វាគមន៍ទាំងអស់ មនុស្សជិតលង់ទឹកហើយ អត់មានរើសទេ តែយើងតែយើងអត់ជម្រើស។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា នៅខាងលិច UN មិនបញ្ជូនទ័ពមកទេ ដោយសារច្បាប់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិ មិនអាចបញ្ជូនទ័ពចូលទៅក្នុងប្រទេសណាមួយបើគ្មានសំណូមពរពីរដ្ឋាភិបាលប្រទេសនោះ បើសិនជា UN បញ្ជូនទ័ពចូលទៅដោយគ្មានការសំណូមពរពីរដ្ឋាភិបាល គឺខុសច្បាប់អង្គការសហប្រជាជាតិ។ យើងមានជម្រើសតែមួយគត់ខាងវៀតណាម ហើយបើវៀតណាមមិនមកយើងនៅតែបន្តស្លាប់ ខណៈកម្លាំងតស៊ូ មានត្រឹមជាង ១ ម៉ឺននាក់ តទល់ជាមួយកម្លាំងខ្មែរក្រហមរាប់សែននាក់។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី ទិដ្ឋភាពថ្ងៃ ៧ មករា សម្ដេចស្នើឱ្យយុវជនទាំងអស់ បញ្ញវន្ត ទាំងក្នុងនៅក្រៅប្រទេស រួមទាំងអ្នករិះគន់ ៧ មករា សូមឆ្លើយសំនួរទាំងអស់នេះ យកទៅពិចារណា កុំយកនិន្នាការនយោបាយមកបកស្រាយប្រវត្តិសាស្ត្រ គឺយកប្រវត្តិសាស្ត្របកស្រាយមកបកស្រាយថា ហេតុអ្វីបានជាយើងដើរផ្លូវហ្នឹង?

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា