Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋាន កោះប៉ែន ទទួលបានភ្ញៀវទេសចរប្រមាណជាង៣ម៉ឺននាក់​ ក្នុងរយៈពេល៩ថ្ងៃ

បានផុស

នៅ

រមណីដ្ឋានឆ្នេរខ្សាច់ កោះប៉ែន បានចាប់បើកដំណើរការតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មកទល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នេះ ទទួលភ្ញៀវទេសចរចំនួនប្រមាណជាង ៣៤ ៤១២ នាក់ ក្នុងនោះក៏មានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៤៩៥ នាក់ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា គិតមកទល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ រមណីយដ្ឋាន​ កោះប៉ែន បានបើកដំណើរការ និងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដែលមកពីគ្រប់មជ្ឈដ្ឋាន ក្នុងប្រទេសកម្ពុជា និងភ្ញៀវទេសចរខ្លះទៀត បានអញ្ជើញមកពីបណ្ដាប្រទេសនានា បាននាំគ្នាមកទស្សនាកម្សាន្ដ ក្នុងរមណីយដ្ឋានកោះប៉ែន ផងដែរ។ លោក ស៊ាន សុគុន មានប្រសាសន៍បន្ថែមថា ភាគច្រើនភ្ញៀវទេសចរដែលអញ្ជើញមកទស្សនានៅរមណីយដ្ឋាន កោះប៉ែន គឺមកពីខេត្តឆ្ងាយៗ ក្នុងនោះមកពីខាងប៉ែកនិរតី ពាយព្យ ឦសាន និងខ្លះទៀតមកពីរាជធានីភ្នំពេញ ជាដើម។

លោកប្រធានមន្ទីរទេសចរណ៍ បន្តទៀតថា ភ្ញៀវទេសចរដែលអញ្ជើញមកកម្សាន្ដ នៅរមណីយដ្ឋានឆ្នេរខ្សាច់ កោះប៉ែន  មានការចូលរួមក្នុងការទុកដាក់សំរាម និងរក្សាអនាម័យបរិស្ថានបានយ៉ាងល្អ។ ក្រៅពីនេះ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់នោះបាននាំគ្នាសម្ដែងការពេញចិត្ត ទទួលយកការផ្តល់សេវាសម្រាក និងពិសាចំណីអាហារប្រកបដោយអនាម័យ និងមានតម្លៃសមរម្យ។ ជាពិសេសនោះ ភ្ញៀវទេសចរ ក៏បានចូលរួមសហការក្នុងការរៀបចំសណ្តាប់ធ្នាប់ការពារសុវត្ថិភាព ដោយមានបុគ្គលិកសន្តិសុខ និងកងកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅទីនោះបានយ៉ាងល្អជាងឆ្នាំកន្លងទៅ។

សូមជម្រាបជូនថា រមណីយដ្ឋានទេសចរណ៍ ឆ្នេរខ្សាច់កោះប៉ែន គឺជារមណីយដ្ឋានបែបធម្មជាតិ និងមានឆ្នេរទន្លេស្រស់ស្អាត ជាប់ដងទន្លេមេគង្គ ដែលមានទីតាំងស្ថិតនៅភូមិ​កោះមិត្ត​ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សេង សារី និង មុត ចន្ថា
នយោបាយ២ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម