ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ក្នុងបំណងពង្រឹងកិច្ចសហប្រតិការលើវិស័យសំខាន់ៗ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតជូនលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បីឆ្លើយតបចំពោះការអញ្ជើញសម្ដេច ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ក្នុងពេលឆាប់ៗនេះ។

កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ លោកប្រធានាធិបតីបារាំង ម៉ាក្រុង បានសរសេរលិខិតអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ខាងមុខ។

ក្នុងលិខិតនោះ ប្រធានាធិបតីបារាំង បានលើកឡើងថា ដំណើរទស្សនកិច្ចលើកទីមួយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី ទៅប្រទេសបារាំងឆាប់ៗនេះ នឹងអនុញ្ញាតឲ្យជំរុញទៅមុខយ៉ាងជាក់ស្តែង នូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី ជាដើម។
សារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤នេះ បានសរសេរថា សម្ដេច ថ្លែងអំណរគុណប្រធានាធិបតីបារាំង ដែលបានអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ខាងមុខ។ នេះជាកិត្តិយសដ៏ធំធេង ហើយសម្ដេចទទួលយកឱកាសនេះ ជាមួយនឹងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដើម្បីពិភាក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ កម្ពុជា-បារាំង។
សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរថា ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស កាលពីពេលថ្មីៗនេះ បានបង្ហាញពីការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងភាពជាដៃគូរវាងប្រជាជាតិទាំងពីរ។
ក្នុងសារលិខិតដដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា «ក្នុងការបន្តនូវសន្ទុះនេះ ទស្សនកិច្ចរបស់ខ្ញុំ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យសំខាន់ៗ ដោយផ្តោតជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាន នាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាព នៅលើពិភពលោក»។
ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌របស់ប្រទេសទាំងពីរ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភ នៃទំនាក់ទំនងទ្វេភាគីរបស់កម្ពុជា-បារាំង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ការពិភាក្សារវាងសម្ដេច និងលោក ម៉ាក្រុង នឹងរួមចំណែកឲ្យមានការយល់គ្នាកាន់តែស៊ីជម្រៅ និងនាំមកនូវគំនិតផ្តួចផ្តើមរួម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ។
«កម្ពុជា ប្តេជ្ញាចិត្តនឹងបន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ដោយទទួលស្គាល់នូវសារៈសំខាន់ នៃភាពជាដៃគូរបស់យើង សម្រាប់ប្រជាជនរបស់យើង និងសម្រាប់សហគមន៍អន្តរជាតិ។ ខ្ញុំរង់ចាំជួប និងពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម»។ នេះជាការគូសបញ្ជាក់បន្ថែម ក្នុងសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕


-
ព័ត៌មានជាតិ២ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម