ព័ត៌មានជាតិ
ចែកបណ្ណក្រីក្រនិងរងហានិភ័យចំនួន ១.៥០០ បណ្ណដល់ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី៨ ខែ មករា ឆ្នាំ ២០២៤ ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោយបើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការអនុវត្តការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញ ផ្នែកវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានចែកបណ្ណក្រីក្រប្រភេទ (ក្រ១.ក្រ២) និងគ្រួសារងាយរងហានិភ័យចំនួន ១.៥០០ បណ្ណ ដល់ពលរដ្ឋក្នុងខេត្ត។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ បានផ្តោតយកចិត្តទុកដាក់លើការកសាងនិងពង្រឹងប្រព័ន្ធគាំពារសង្គមដោយឈរលើស្មារតីមិនបោះបង់ចោលពលរដ្ឋណាម្នាក់ឡើយ។
លោកស្រីបន្តថា មុនឈានដល់ការផ្តល់បណ្ណប្រភេទ (ក្រ១.ក្រ២) និងគ្រួសារងាយរងហានិភ័យ ក្រុមការងារបានចុះធ្វើការសម្ភាស និងប្រជុំពិនិត្យផ្ទៀងផ្ទាត់កំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រ និងងាយរងហានិភ័យដើម្បីទទួលបានការគាំទ្រសេវាសង្គមកិច្ចពីរដ្ឋាភិបាល ដែលជាចំណែកចូលរួមកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ៕


អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា