ព័ត៌មានជាតិ
ប.ស.ស ចុះឈ្មោះសមាជិកផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តកើនឡើងជាង ១១ ម៉ឺននាក់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៨ មករា នេះថា គិតត្រឹមម៉ោង ១២ និង ០០ នាទី ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ នេះ ប.ស.ស បានចុះសមាជិក ប.ស.ស ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ១១១ ៨៩៣ នាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ១០០ ៣០៤ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានចំនួន ១១ ៥៨៩ នាក់។

លោកបានបន្តថា ជាមួយគ្នានេះដែរ សមាជិក ប.ស.ស ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត បានទៅប្រើប្រាស់សេវាមានចំនួន ៥៤ ៧៩៨។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៨៨៩,៤០ លានរៀល។

យ៉ាងណាក៏ដោយ លោកបានបន្តទៀតថា ប.ស.ស បានបន្តចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៦១៦ លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៧៣ ៩២៣ នាក់ និងមានផ្សព្វផ្សាយតាមបណ្ដាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្ដាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ១០៤៧ ដង និងចំនួនចូលទស្សនា ៨២ ៧៨៤ ដង។

លោក កត្តា អ៊ន បានអំពាវនាវដល់ពលរដ្ឋស្ថិតក្នុងបន្ទុកសមាជិក ប.ស.ស និង បុគ្គលស្វ័យនិយោជន៍ សូមទៅចុះឈ្មោះជាសមាជិក ប.ស.ស ដើម្បីសុខភាព ដោយគ្រាន់តែចំណាយបង់ថ្លៃសមាជិក ប.ស.ស របស់បុគ្គលស្វ័យនិយោជន៍ត្រឹម ១៥ ៦០០ រៀលប៉ុណ្ណោះ នឹងទទួលបាននូវអត្ថប្រយោជន៍ និងភាពងាយស្រួលក្នុងការពិនិត្យ និងព្យាបាលជំងឺ ដោយមិនបង់ប្រាក់ អាចកាត់បន្ថយការចំណាយ ពី ១៥ ទៅ ២០ ដុល្លារ ក្នុង ១ ខែ និងទៅទទួលសេវាតាមមន្ទីរពេទ្យរដ្ឋ និងឯកជន មានភាពងាយស្រួល និងរហ័ស៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ