Connect with us

ព័ត៌មានជាតិ

អ.ដ.ក. នឹងសហការជាមួយ ក្រសួង-ស្ថាប័ន​ អង្គភាពពាក់ព័ន្ធ​ ដើម្បីដោះស្រាយវិវាទជូនពលរដ្ឋ

បានផុស

នៅ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) អ.ដ.ក. នឹងធ្វេីកិច្ចសហការក្នុងភាពជាដៃគូ​ដេីម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ជាមួយ ក្រសួង-ស្ថាប័ន​ និងអង្គភាពពាក់ព័ន្ធ​ រួមមាន​ ក្រសួង​អធិការកិច្ច​ គណៈ​មេធាវី​ នៃព្រះរាជាណាចក្រកម្ពុជា​ រដ្ឋបាលថ្នាក់ក្រោមជាតិ​ និងអង្គការសង្គមស៊ីវិល​ ជាដេីម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនេះ ចេញពី កិច្ចប្រជុំលើកទី១ របស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នេះ ក្រោមការដឹកនាំ របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)។

នៅក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក.​ មានរបៀបវារៈចំនួន ៣ ដែលត្រូវពិនិត្យ ពិភាក្សា និង​អនុម័ត ក្នុងនោះរួមមាន៖ ទី១. ផែនការការងារ និង​ផែនការហិរញ្ញវត្ថុ​សម្រាប់​កិច្ច​ដំណើរការ​របស់ អ.ដ.ក. ទី២. កិច្ចដំណើរការនៃការសម្រុះសម្រួលដោះស្រាយវិវាទ ទី៣. ការងារផ្សេងៗ។

ក្នុងកិច្ចប្រជុំលើកទី១ នេះ អ.ដ.ក. បាន​សម្រេច​អនុម័ត​ជាគោលការណ៍លើ​៖ ទី១. ផែនការការងារ និង​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​កិច្ចដំណើរការរបស់ អ.ដ.ក. និង ទី២. សេចក្តីព្រាង​សេចក្តី​សម្រេច​ស្តីពីបែបបទ នីតិវិធី និងគុណវុឌ្ឍិសម្រាប់​ការ​ផ្តល់​នីតិសម្បទា​ជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១ របស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះ មានការចូលរួមពីសំណាក់ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន នៃ អ.ដ.ក. ព្រមទាំង​ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ៣៥ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ៤៣ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម