Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៣៖ កម្ពុជាបានចំណូលជាង ៤ ពាន់លានដុល្លារពីការនាំចេញកសិផល​

បានផុស

នៅ

នៅក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានចំណូលជាង ៤ពាន់លានដុល្លារ ពីការនាំចេញកសិផលជាង ៨,៤ លានតោនទៅក្រៅប្រទេស។ កសិផលចម្បងៗដែលត្រូវបាននាំចេញរួមមានស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេកស្រស់ ស្វាយ ផ្លែមៀនស្រស់ ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤ នេះ កម្ពុជាបាននាំចេញកសិផល ៨ ៤៤៩ ៤១៤,៣៦ តោន ក្នុងនោះអង្ករ ៦៥៦ ៣២៣,០០ តោន, ស្រូវ ២ ៧៣០ ៨២៥,០០ តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការប៉ាន់ប្រមាណ កម្ពុជាទទួលបានចំណូល ៤ ៣០៦ ៨១០ ២៦៨,៥០ ដុល្លារ ពីការនាំចេញកសិផលទាំងនេះ ក្នុងនោះតម្លៃបានពីការនាំចេញអង្ករមានចំនួន ៥៦៧ ៧១៩ ៣៩៥ ដុល្លារ, ការនាំចេញស្រូវមាន ៩៣៩ ៩៦៥ ៦៨២ដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមាន ២ ៧៩៩ ១២៥ ១៩១,៥០ដុល្លារ។

បរិមាណនៃការនាំចេញថយចុះជិត ២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដោយ សារតែ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មានឥទ្ធិពលយ៉ាងធំធេងលើលំហូរពាណិជ្ជកម្មសកលដែលបានចុះខ្សោយរួចទៅហើយនោះ។

ជាមួយគ្នានេះ ភាពតានតឹងនៃអត្រាការប្រាក់ខ្ពស់ទីផ្សារអចលនទ្រព្យចិន និងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ក៏បាន​ជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសបណ្តាប្រទេសដែលពឹងផ្អែកជាចម្បងលើការនាំចេញដូចជា កម្ពុជា ផងដែរ។ ថ្វីបើការនាំចេញកសិផលធ្លាក់ចុះ ប៉ុន្តែការនាំចេញរបស់កម្ពុជាមាននិន្នាការកើនឡើងគួរ​ឱ្យកត់​សម្គាល់។

បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានទឹកប្រាក់ចំនួន ២០ ៤៩៤លានដុល្លារ កើនឡើង ១.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២មានចំនួន ២០ ២៤៣លានដុល្លារ។

ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃរួមនឹងទីផ្សារ​សំខាន់ៗមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម