ព័ត៌មានជាតិ
រយៈពេល៦ឆ្នាំ ក្រសួងការងារចំណាយប្រាក់៤៦លានដុល្លារ ឧបត្ថម្ភជូនកម្មការិនីដែលមានផ្ទៃពោះ
រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១៨ មកដល់ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំណាយសាច់ប្រាក់ជិត ១៩២ពាន់លានរៀល ឬ៤៦លានដុល្លារសហរដ្ឋអាមេរិក ឧបត្ថម្ភជូនកម្មការិនីរោងចក្រ ទាំងមុនពេលសម្រាល ពេលសម្រាល និងក្រោយពេលសម្រាលកូន។ នេះបើតាមការឱ្យដឹងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី៨ ខែមករា។

លោក ហេង សួរ បានសង្កត់ធ្ងន់ថា “គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកប្រាក់ឧបត្ថម្ភ ដល់កម្មការិនីទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនបានចំនួន ៤៥៥ ៩៤៥នាក់ មានកូនចំនួន ៤៤៣ ០៧៤នាក់ ចំណាយ ថវិកាជិត ១៩២ពាន់លានរៀល(៤៦លានដុល្លារ)”។

លើសពីនេះ លោក ហេង សួរ បានអះអាងថា កម្មករកម្មការិនីបានឈប់សម្រាកលំហែមាតុភាពចំនួន ៩០ថ្ងៃ ទទួលបានប្រាក់ឈ្នួលរហូតដល់ ១២០% ខណៈតម្លៃប្រើប្រាស់ អគ្គិសនីត្រឹម ៤០០រៀល ទៅ ៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ទាបជាងតម្លៃពីមុនដែលមានរហូតដល់ ២ ពាន់រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ដែលបង់តាមរយៈម្ចាស់ផ្ទះជួល។
ក្រៅពីនេះ នៅក្នុងពិធីដដែល លោក ហេង សួរ ក៏បានឱ្យដឹងទៀតថា ចំនួនបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ក្រោយការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបស់ សម្តេចធិបតី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសមាជិកដែលជាគោលដៅបានចុះឈ្មោះសរុបចំនួន ១១១ ៧២០នាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ១០០ ២១៤នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១១ ៥០៦នាក់។ ប្រការនេះ គឺធ្វើឱ្យពលរដ្ឋសន្សំប្រមាណពី១៥ទៅ២០ដុល្លារក្នុងមួយខែ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ