ព័ត៌មានជាតិ
ក្រសួងសុខាភិបាលនឹងបើកវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំលិខិតអនុញ្ញាត នាំចូលនាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ
ក្រសួងសុខាភិបាលនឹងបើកវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំលិខិតអនុញ្ញាត នាំចូលនាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិដល់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀតដើម្បីលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពក្នុងការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរ។
បើតាមលោក ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាលបានឱ្យដឹងនៅក្នុងលិខិតមួយចុះកាលពីយប់ថ្ងៃទី០៨មករា បានជម្រាបជូនលោក លោកស្រីប្រធានគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀតឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់ និងបង្កើនប្រសិទ្ធ ភាពក្នុងការនាំចូល នាំចេញឱសថ ឧបករណ៍បរិក្ខារពេទ្យ និងផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរក្រសួងសុខាភិបាលនឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចូលនាំចេញតាមប្រព័ន្ធបញ្ជរតែ មួយជាតិដល់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀតនៅសណ្ឋាគារ ភ្នំពេញ
រាជធានីភ្នំពេញចំនួន ០២ វគ្គ។
លោកបានបន្តថា វគ្គទី១នៅពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹក និងវគ្គទី២នៅ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក។
គួរបញ្ជាក់ថាគ្រឹះស្ថានមួយអាចចូលរួមបានយ៉ាងច្រើន ០២រូបនិងចូលរួមបានមួយវគ្គប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង