Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ​

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍នោះទេ ហើយគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺផ្អែកលើមូលដ្ឋាននៃគោលនយោបាយ ដែលបានដាក់ចេញកាលពីអាណត្តិមុនៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១,៦៩១នាក់ ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សចំនួន ១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍នោះទេ ដោយមិនមែន លុបចោលនូវគោលនយោបាយពីមុនៗ នោះឡើយ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «យើងមិនមែនធ្វើបដិវត្តន៍នោះទេ ខ្ញុំសូមបញ្ជាក់ ការកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ…មិនមែនផ្ដាច់ចោលនូវគោលនយោបាយពីមុន​ លុបចោលទាំងអស់ ហើយអនុវត្តកត្តាដូចជំនាន់ខ្មែរក្រហម ចូលមកលុបចោលនូវកម្មសិទ្ធិឯកជន ដាក់អីផ្សេងៗ យើងអត់ទេ»។

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ គឺបន្តពីគោលនយោ បាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិមុនៗ ជាពិសេសយុទ្ធសាស្រ្ដបញ្ចកោណ គឺផ្អែកលើមូលដ្ឋាននៃយុទ្ធសាស្រ្ដចតុកោណ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម