ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាល លើកទឹកចិត្ត ឱ្យកៀរគរបញ្ញវន្តកម្ពុជា ពិសេស បណ្ឌិត ចូលបង្រៀន
ប្រមុខរដ្ឋាភិបាល នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត ក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់គ្រឹះស្ថានឧត្ដមសិក្សា បន្តកៀរគរបញ្ញវន្តកម្ពុជា ដែលមានសញ្ញាបត្រកម្រិតឧត្ដម ជាពិសេសមានសញ្ញាបត្រថ្នាក់បណ្ឌិត និងមានបទពិសោធន៍ជាក់ស្ដែងមកបង្រៀនតាមបណ្ដាគ្រឹះស្ថានឧត្ដមសិក្សា និងគ្រឹះស្ថានបណ្ដុះបណ្ដាល។

ការបង្ហាញនេះ ធ្វើឡើងក្នុងឱកាសសម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១៦៩១ នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨ នាក់ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “ខ្ញុំសុំលើកទឹកចិត្ត ក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់គ្រឹះស្ថានឧត្ដមសិក្សា បន្តកៀរគរបញ្ញវន្តកម្ពុជា ដែលមានសញ្ញាបត្រកម្រិតឧត្ដម ជាពិសេសមានសញ្ញាបត្រថ្នាក់បណ្ឌិត និងមានបទពិសោធន៍ជាក់ស្ដែងមកបង្រៀនតាមបណ្ដាគ្រឹះស្ថានឧត្ដមសិក្សា និងគ្រឹះស្ថានបណ្ដុះបណ្ដាលដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរ និងដើម្បីរួមចំណែកដល់ការធ្វើបដិវត្តកម្មសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចអតិពលកម្ម ទៅជាសេដ្ឋកិច្ចអតិមូលធន ផ្អែកលើជំនាញ បច្ចេកវិទ្យា និង នុវានុវត្តន៍ ព្រមទាំងជួយជំរុញការអនុត្តនយោបាយជាតិធំៗឱ្យសម្រេចបានដោយជោគជ័យ”។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យ ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពបង្កើតកម្មវិធី និងសេវាប្រឹក្សាយោបល់ដល់សិស្សានុសិស្ស និងនិស្សិតក្នុងការតម្រង់ទិស ការជ្រើសរើស អាជីព និងមុខជំនាញឯកទេសនៅតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្ដមសិក្សា ដើម្បីជួយតម្រង់ទិសការសិក្សារបស់សិស្សានុសិស្ស សំដៅបង្រួមឱ្យបានជាអប្បរមានូវគម្លាតរវាងការផ្គត់ផ្គង់ជំនាញ និងតម្រូវការជំនាញនៅក្នុងទីផ្សារការងារនៅកម្ពុជា។ បន្ថែមលើនេះ ផ្ដល់ការតម្រង់ទិសសិក្សាឱ្យសិស្សពូកែ បានបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ ដើម្បីអភិវឌ្ឍធនធានមនុស្សដ៏សំខាន់របស់យើងលើមុខជំនាញអាទិភាពដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ជាដើម។

គួរបញ្ជាក់ថា ការអប់រំ និងការបង្កើតធនធានមនុស្ស គឺជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកើតចេញពី គណបក្សប្រជាជនកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តនយោបាយរបស់ សម្តេចតេជោ យកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស។ ជំនួបសំណេះសំណាលរបស់ សម្តេចធិបតី ជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលបានប្រឹងប្រែងសិក្សារៀនសូត្រ។ មិនតែប៉ុណ្ណោះ ក៏ជាចលករលើកទឹកចិត្តឱ្យសិស្សានុសិស្សជំនាន់ក្រោយបន្តទៀតប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានឱកាសដ៏កម្រក្នុងការជួបសំណេះសំណាលជាមួយប្រមុខរាជរដ្ឋាភិបាល៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ