Connect with us

ព័ត៌មានជាតិ

ក្រសួង​បរិស្ថានទើប​តែ​មាន​​រដ្ឋមន្រ្តី ៣ រូប​​ធ្លាប់​ដឹកនាំ ខណៈ​រដ្ឋមន្រ្តីថ្មី​​មាន​ប្រវត្តិសិក្សា ៣ ប្រទេស

បានផុស

នៅ

អាណត្តិថ្មី ក្រសួង​បរិស្ថាន​ក៏​មានការ​ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំថ្មី។ លោក អ៊ាង សុផល្លែត អតីត​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ត្រូវ​បាន​រដ្ឋាភិបាល​នីតិកាល​ទី ៧ ជ្រើសរើសដឹកនាំ​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ជំនួស​លោក សាយ សំអាល់ ដែល​ត្រូវ​ទៅ​កាន់ការងារ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់។

ចាប់តាំងពីឆ្នាំ១៩៩៣ ក្រសួងបរិស្ថានមានថ្នាក់ដឹកនាំទទួលបន្ទុកចំនួន ៤ រូប ក្នុងនោះ ៣ រូប​មាន​តំណែង​ជា​​រដ្ឋមន្រ្តី​ក្នុង​នោះ​រួមមាន៖

១. លោក តាវ សេងហួរ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​គ្រប់គ្រង​បរិស្ថាន​ (​ឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៤)
២. លោក ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ (ឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០១៣)
៣. លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ (ឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣)
៤. លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ដឹកនាំ​ពី​ខែសីហា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ជីវប្រវត្តិ​លោក អ៊ាង សុផល្លែត ទទួល​បាន​ការ​សិក្សា​ផ្នែក​សិល្បៈ​សូន​រូប ឆ្លាក់​រូប ផ្នែក​ឱសថ​បុរាណ វិស្វកម្ម មេកានិច វិស្វកម្ម​សំណង់ ស្ថាបត្យកម្ម និង​ផ្នែក​គ្រប់គ្រង​រដ្ឋបាល​ទាំង​នៅ​ប្រទេស​កម្ពុជា ថៃ និង​កាណាដា។

លោក ​អ៊ាង សុផល្លែត មាន​​បទពិសោធន៍​​​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន និងស្ថាប័នរដ្ឋ​នានា​នៅក្នុង​ប្រទេសកាណាដា ប្រទេស​ថៃ និង​កម្ពុជា និង​ក៏ធ្លាប់​ប្រកបអាជីពជាជាងគំនូរ ជាង​ចម្លាក់ ជាគ្រូពេទ្យឲ្យអង្គការ MEDICIN SANS FRONTIERS ជាអ្នក​បញ្ជូន​សារ​តាម RADIO VHS ឲ្យ​អង្គការ UNHCR ជា​អ្នក​បច្ចេកទេសនិង​លក់​កុំព្យូរទ័រឲ្យ​ក្រុមហ៊ុន OFFICE DEPOT ជាវិស្វករ​ស្រាវជ្រាវ​ឲ្យ​ក្រុមហ៊ុន BETTIS CANADA ជានាយកបច្ចេកទេសរបស់ក្រុមហ៊ុន UNIVERSAL ENTERPRISE ក្រុមហ៊ុនសាងសង់​កម្ពុជា និងជាម្ចាស់នៃក្រុមហ៊ុនសាជីវកម្ម​ផារ៉ាហ្គនដែលសព្វថ្ងៃមានទាំងសាលារៀន​ទៀតផង។

ក្នុង​ក្របខណ្ឌ​ការងារ​រាជការ នៅឆ្នាំ១៩៩៧ លោក​ជាលេខាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីកម្ពុជា​ បន្ទាប់មកទទួលតំណែងជាបន្តបន្ទាប់ ជាជំនួយការនិងអ្នកនាំពាក្យនៃកិច្ចសវនាការរបស់សម្តេច​តេជោ ហ៊ុន សែន។

នៅឆ្នាំ ២០១១ ទទួលមុខការជាអនុរដ្ឋលេខាធិការ​ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួល​បន្ទុក​សហប្រតិបត្តិការអន្តរជាតិ ព្រមទាំង​ជាជំនួយការនិងអ្នកនាំពាក្យ។ នៅឆ្នាំ ២០១៣ ទទួល​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទទួលបន្ទុក​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ខុទ្ទកាល័យ ព្រមទាំង​ជាជំនួយការ​និងអ្នកនាំពាក្យ។ នៅ​ឆ្នាំ ២០១៦ ​ទទួល​តំណែង​ជា​អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកគោលនយោបាយ យុទ្ធសាស្ត្រ និងកិច្ចការបរទេស ព្រម​ទាំង​ជា​ជំនួយការ និងអ្នកនាំពាក្យ។ នៅឆ្នាំ ២០១៨ បាន​ក្លាយ​ជា​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​រហូតមក​ដល់​ឆ្នាំ ២០២៣ ក្នុងនីតិកាលទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំង​ជា​រដ្ឋមន្តីក្រសួង​បរិស្ថាន​រហូត​ដល់​ពេលបច្ចុប្បន្ន។

ថ្លែងនៅក្នុងជំនួប​លើក​ដំបូង​ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់​នៅ​ទីស្តីការក្រសួងបរិស្ថានកាលពី​ថ្ងៃទី ២៨ ខែ​សីហា ឆ្នាំ​២០២៣ លោក អ៊ាង សុផល្លែត បានក្រើនរំលឹក​ឲ្យ​ថ្នាក់ដឹកនាំ​ និង​មន្រ្តី​គ្រប់​ជាន់ថ្នាក់​នៃ​ក្រសួង​បរិស្ថានត្រូវតែមូរដៃអាវចុះអនុវត្ត​ការងារដោយ​មិន​មានការ​មើល​បំណាំ​គ្នា​។ លោក​ថា អាណត្តិនេះ​ផ្តោតលើលទ្ធផលដែល​លទ្ធផលទាំងនោះ​ជាផលប្រយោជន៍​របស់ជាតិ។

លោក​រដ្ឋមន្រ្តី​បានអះអាង​ថា ការងារ​អាទិភាព​នៅ​ក្រសួង​បរិស្ថាន​ដែលលោក​​ដឹកនាំ​គឺ​ការ​ពង្រឹងការ​គ្រប់គ្រង​ធនធានធម្មជាតិ និងបរិស្ថានដែល​ជាការងារអាទិភាព បន្ថែម​ការធ្វើទំនើបកម្ម​រដ្ឋបាល​ឌីជីថល និរន្តភាព​ហិរញ្ញវត្ថុ និងការលើក​កម្ពស់​ការទូតបៃតង​។

គួរ​បញ្ជាក់ថា ក្នុង​រយៈពេល ១០០ ថ្ងៃ ក្នុងការ​ដឹកនាំជា​រដ្ឋមន្រ្តីនៅក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត​ ​សម្រេច​បាន​ស្នាដៃនិង​ការ​ដាក់ចេញ​គោលដៅ​យុទ្ធសាស្រ្ត​មួយ​ចំនួន​ដូចជា៖

១-យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ» «យើងរួមគ្នាដើម្បីការពារបរិស្ថានកម្ពុជា» និង «លាហើយ ប្លាស្ទិក» ដែលមានអ្នកចូលរួមសរុបជាង ៣ លាននាក់
២-យុទ្ធនាការ «ដាំដើមឈើ ១ លានដើម ក្នុង ១ ឆ្នាំ»
៣-ដាក់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ គឺមិនមាន​វប្បធម៌​ចុះ​កិច្ចសន្យា​ដោះលែង
៤-ក្រសួង​ដាក់​ឲ្យ​ប្រើប្រាស់ «យុទ្ធសាស្រ្តវិស័យចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ឆ្ពោះ​ទៅអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅ​ឆ្នាំ២០៥០
៥-ក្រសួងបន្តគាំទ្រ និង លើកកម្ពស់ជីវភាពសហគមន៍
៦-កំណែទម្រង់នីតិវិធីរដ្ឋបាលទំនើប ដោយមានភាពរហ័ស ប្រសិទ្ធភាព ឆ្លើយតបរដ្ឋាភិបាល​ឌីជីថល
៧-រៀបចំប្រពន្ធ័អ៊ីនធឺណិត​ឲ្យ​មានល្បឿនលឿនជាងមុន សុវត្ថិភាព ដើម្បីជម្រុញ​ប្រសិទ្ធភាព​ការងារ
៨-ពង្រឹងកិច្ចសហប្រតិបត្តិការ និង ពង្រីកកិត្យានុភាពកម្ពុជា​តាមរយៈវិស័យ​បរិស្ថាន​លើឆាក​អន្តរជាតិ​។

ចូលដឹកនាំ​ក្រសួងបរិស្ថាន​ លោក​រដ្ឋមន្រ្តីបាន​​ប្រកាស​ពី​ជោគជ័យនៃការដាក់​​ឲ្យ​សាកល្បងប្រើប្រាស់រដ្ឋបាល Digital ក្នុងជំហាន​ទី​១​ ដើម្បីជំរុញឱ្យប្រព័ន្ធការងាររដ្ឋបាលមានដំណើរការបានល្អ លឿនរហ័ស ចំណេញ​ពេលវេលា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ចរាចរណ៍៨ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម