ព័ត៌មានជាតិ
សម្តេចតេជោ អរគុណរដ្ឋាភិបាល-គ្រូពេទ្យជប៉ុន ជួយមើលថែទាំភ្នែកមិនឱ្យឈឺ ៣៤ឆ្នាំ
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងធ្វើដំណើរតាមយន្តហោះ ដើម្បីទៅពិនិត្យសុខភាពភ្នែក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ សម្តេចតេជោ បានអរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុនដែលជួយមើលថែទាំភ្នែករបស់សម្ដេចមិនឱ្យឈឺ អស់រយៈពេល ៣៤ ឆ្នាំកន្លងមក។

តាមរយៈការបង្ហោះសារតាមបណ្ដាញសង្គមនៅ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចកំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ុនដើម្បី ផលិតកែវភ្នែកសប្បនិមិត្តដែល សម្ដេចបានប្រើប្រាស់អស់រយៈ ៣៤ឆ្នាំមកហើយ (១៩៩០ ២០២៤)។

សម្ដេចតេជោ បានបន្ថែមថា៖ “៣៤ឆ្នាំ នៃការប្រើកែវភ្នែកផលិតនៅជប៉ុន ខ្ញុំមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលខ្ញុំប្រើពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែក និងឈឺក្បាល។ កាលពីឆ្នាំ២០១៧ រដ្ឋាភិបាលជប៉ុនជួយផលិតជាជំនួយចំនួន ៥ គ្រាប់ លើកនេះភាគីជប៉ុននឹងជួយផលិតចំនួន ៥គ្រាប់ទៀត ដែលអាចប្រើបាន រយៈពេល ១០ឆ្នាំទៀត គឺ ១ឆ្នាំ ប្រើ ១គ្រាប់”។

សម្ដេចតេជោ បានបញ្ជាកថា នេះជាលទ្ធផល នៃប្រទេសដែលមានសង្រ្គាម ដូចនេះហើយបានជា សម្ដេចខិតខំដឹកនាំប្រទេសស្វែងរកសន្តិភាព និងរក្សាសន្តិភាព។ សម្ដេចបានបញ្ចប់សារថា “សូមអរគុណរដ្ឋាភិបាលជប៉ុន និងគ្រូពេទ្យជប៉ុន ដែលជួយមើលថែទាំភ្នែកខ្ញុំ រយៈពេល ៣៤ ឆ្នាំកន្លងមក”។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានពិការភ្នែកខាងឆ្វេង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ១ថ្ងៃ មុនពេលខ្មែរក្រហម ទទួលបានជោគជ័យ ក្នុងការវាយចូលទីក្រុងភ្នំពេញ ដែលរហូតមកដល់ពេលនេះមានរយៈពេល ៤៩ឆ្នាំមកហើយ។ អមដំណើរសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅពិនិត្យភ្នែកនៅពេលនេះ មានកូនសម្តេច ៤នាក់ និងចៅយ៉ាយ៉ា ដែលសម្តេចតែងបង្ហោះអំពីសកម្មភាពជាសាធារណៈផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត