Connect with us

ព័ត៌មានជាតិ

មជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្ម​​កៅស៊ូ​​ចិន បង្ហាញ​ឆន្ទៈ​វិនិយោគ​ ១ ពាន់លានដុល្លារ​នៅកម្ពុជា

បានផុស

នៅ

ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក​ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុស្សារណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ​។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុតក្នុងការវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារ លើ​គម្រោង​វិនិយោគនៅ​កម្ពុជា។

NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូនិងសំបកកង់ ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេសចិន។

គួរ​បញ្ជាក់​ថា ថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានដឹកនាំ​ប្រតិភូ​កម្ពុជា​ដែល​រួម​មាន​ទាំង​អ្នក​ជំនួញ​គ្រាក់ៗ​មួយ​ចំនួន​​ទៅ​ទស្សនកិច្ចគោះទ្វារ​ទាក់ទាញវិនិយោគិននៅក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤ ។

ក្នុង​ដំណើរទស្សនកិច្ច លោក ស៊ុន ចាន់ថុល បានជួបជាមួយ​​ប្រធានក្រុមហ៊ុនធំៗនៅ​ក្នុងក្រុងឈីងតាវ សាធារណរដ្ឋប្រជាមានិតចិន​ដែលកំពុងសម្លឹងមើលឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ លោក​បាន​ចុះទស្សនកិច្ចរោងចក្រនៃក្រុមហ៊ុននិងសហគ្រាសមួយ​ចំនួន​រួម​​មាន៖

១). ក្រុមហ៊ុន MESNAC ដែលជាក្រុមហ៊ុនផលិតនិងនាំចេញឧបករណ៍កែច្នៃកៅស៊ូធំមួយក្នុងប្រទេសចិន។
២). ក្រុមហ៊ុន KenGic គឺជាក្រុមហ៊ុនដែលប្រតិបត្តិការលើដំណោះស្រាយប្រព័ន្ធផលិតកម្មឆ្លាតវៃ ការដឹកជញ្ជូនឆ្លាតវៃ និងក៏ជាមូលដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍ឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែលផ្គត់ផ្គង់គ្រឿងចក្រទៅបណ្ដាក្រុមហ៊ុនធំៗនៅលើពិភពលោក និងប្រមាណជាង២០ប្រទេសក្នុងតំបន់អាស៊ីរួមទាំងកម្ពុជាផងដែរ។
៣). Kinger Robot គឺជាសហគ្រាសបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលប្រតិបត្តិការរចនា ការផលិត ការលក់ និងសេវាកម្មឧបករណ៍ឆ្លាតវៃរបស់មនុស្សយន្ត ប្រព័ន្ធរោងចក្រឆ្លាតវៃនិងប្រព័ន្ធឃ្លាំង និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ដែលបានផ្គត់ផ្គង់ផលិតផលទៅក្រុមហ៊ុនធំៗជាច្រើនមានជាអាថិ៍ក្រុមហ៊ុន Huawei​ ក្រុមហ៊ុន Ford​ និងក្រុមហ៊ុន Toyota ជាដើម។

លោក​ឧបនាយករដ្ឋមន្រ្តី​ក៏​បាន​ចុះទៅ​រោងចក្រក្រុមហ៊ុន Ecombine Advanced Material Co., Ltd. ដែលមានមូលដ្ឋាននៅ​ទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។ តំណាង​ក្រុមហ៊ុនបានបង្ហាញជូនគណៈ​ប្រតិភូកម្ពុជាអំពីខ្សែច្រវាក់ផលិតកម្មនៃរោងចក្ររបស់ខ្លួនក្នុងក្រុងឈីងតាវ ក៏ដូចជាបានលើកឡើងពីសវតានៃប្រតិបត្តិការក្រុមហ៊ុននាពេលកន្លងមកផងដែរ។

នៅ​ក្នុង​ដំណើរទស្សនកិច្ច​នៅ​ទីក្រុងឈីងតាវ សាធារណរដ្ឋប្រជាមានិតចិន លោកឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ជួបពិភាក្សាជាមួយ​លោក Wang Luming ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងឈីងតាវ។

លោក Wang Luming បានជម្រាបជូនប្រតិភូ​កម្ពុជា​ពី​សក្ដានុពលសំខាន់ៗ​ក្នុងក្រុងឈីងតាវដូចជា ភាពមមាញឹកនៃកំពង់ផែ​និងចរាចរណ៍កុងតឺន័រ សកម្មភាពសេដ្ឋកិច្ចនិងឧស្សាហកម្ម ក៏ដូចភាពលេចធ្លោលើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍​ផងដែរ។ លោកក៏​បានបង្ហាញជំហរក្នុងការជួយជំរុញឱ្យមានកិច្ចការងារវិនិយោគព្រមទាំងមានកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀតសំដៅបង្កើនភាពជិតស្និទ្ធក៏ដូចជាដើម្បីពង្រីកឱកាសការងារជូនប្រជាជនកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម