ព័ត៌មានជាតិ
រដ្ឋបាលជលផលដាក់គោលដៅសម្រេចឱ្យបានផលនេសាទទឹកសាបជាង ៤៥ម៉ឺនតោនឆ្នាំនេះ
រដ្ឋបាលជលផលមានគោលដៅសម្រេចឱ្យបានផលនេសាទទឹកសាប ៤៥៤ ០០០តោន សមុទ្រ ១៣០ ០០០តោន វារីវប្បកម្ម៣៥០ ០០០តោន កូនត្រីពូជ ៣០០លានក្បាល កូនក្រពើ ៣០ម៉ឺនក្បាល ការកែច្នៃ ៧០ ០០០តោន ទឹកត្រី ៥០លានលីត្រ និងការនាំចេញផល ផលិតផលជលផល ៨ ០០០តោន។ នេះបើយោងតាមរបាយការណ៍លទ្ធផលបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ ២០២៣ និងលើកទឹកដៅសម្រាប់ឆ្នាំ ២០២៤ របស់ក្រសួងកសិកម្ម ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ០៩ មករា ឆ្នាំ ២០២៤នេះ។
របាយការណ៍ដដែលបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ រដ្ឋបាលជលផលបានកំណត់ទិសដៅអនុវត្តសកម្មភាពមួយចំនួន មានដូចជា បន្តការអនុវត្តច្បាប់ ដោយសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ, បន្តការគ្រប់គ្រង ការពារកន្លែងអភិរក្សជលផលនិងលែងកូនត្រីពូជ និងប្រភេទត្រីកំពុងរងគ្រោះថ្នាក់ ក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុក,ជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់រូបភាព សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនិងកាត់បន្ថយការនាំចូល ជំរុញការបង្កើតបណ្ដុំវារីវប្បករ ដើម្បីងាយស្រួលក្នុងការផ្ដល់បច្ចេកទេសនិងរកទីផ្សារ
ជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលនិងពង្រឹងសមត្ថកិច្ចក្នុងការត្រួតពិនិត្យ និងវិភាគគុណភាពសុវត្ថិភាពផល ផលិតផលជលផល, ជំរុញនិងលើកទឹកចិត្តផ្តល់បច្ចេកទេសក្នុងការអនុវត្តវារីវប្បកម្មល្អផលិតកម្មល្អ ការអនុវត្តអនាម័យល្អ និងពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យមានភាពជាម្ចាស់ ក្នុងការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
លើសពីនេះទៀត រដ្ឋបាលជលផល នឹងបន្តសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល បង្កើនការសិក្សាស្រាវជ្រាវបច្ចេកទេសនិងវិទ្យាសាស្រ្តជលផលទឹកសាប និងសមុទ ពង្រឹងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានលើកឡើងថា ការគ្រប់គ្រងធនធានជលផលទទួលបានលទ្ធផលជាវិជ្ជមាន ហើយការអនុវត្តវារីវប្បកម្មកំពុងត្រូវបានជំរុញបន្ថែម ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើនផលវារីវប្បកម្ម និងកាត់បន្ថយ ការនាំចូល។ ទន្ទឹមនេះ នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដូចជា ការបង្ក្រាបបទល្មើសជលផល ការអភិរក្សធនធានជលផល ការអភិវឌ្ឍវារីវប្បកម្ម ការពង្រឹងសមត្ថភាពសហគមន៍នេសាទ ការគ្រប់គ្រងព្រៃលិចទឹក និងព្រៃកោងកាង ការជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល និងការស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រជលផល ដែលរដ្ឋបាលជលផល ត្រូវរកវិធីសាស្ត្រ និងយន្តការសម្រាប់អនុវត្តក្នុងការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
សូមបញ្ជាក់ថា ប្រាក់ចំណូលបានពីវិស័យជលផលមានចំនួនជាង ៨២៨លានរៀល កើនលើសឆ្នាំមុនចំនួនជាង ២០៥លានរៀល ស្មើនឹង ២២៣,៥៩ ភាគរយ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?