Connect with us

សន្តិសុខសង្គម

បទល្មើសជលផល កើតឡើងជាង ៣ ពាន់ ករណី កើនឡើងជិត ៣០០ ករណីនៅឆ្នាំ ២០២៣

បានផុស

នៅ

នៅក្នុងឆ្នាំ ២០២៣ សំណុំរឿងបទល្មើសជលផលនៅទូរទាំងប្រទេស​កើតឡើង​ចំនួន ៣ ០៥៤ ករណី ចំនួននេះ មានការកើនឡើង ២៧៦ ករណី បើប្រៀប​ធៀប​ឆ្នាំ ២០២២។

បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់រដ្ឋបាលជលផលចេញផ្សាយនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤នេះ បានឱ្យដឹងថា រដ្ឋបាលជលផលបានបង្ក្រាបបទល្មើសជលផលសរុបចំនួន ៣ ០៥៤ ករណី (សមុទ្រ ១៩៧) ដែលរួមមាន៖ បំផ្លាញវត្ថុតាង ២ ៨៤៩ ករណី បង្ក្រាបរបាំងស្បៃមុងជាង ១ លានម៉ែត្រ និងបង្ក្រាបឧបករណ៍ផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបង្ហាញថា រដ្ឋបាលជលផលក៏បានពិន័យអន្តរការណ៍ ១១៣ ករណី ដែលមានទំហំទឹកប្រាក់ជាង ៤០០ លានរៀល និងបញ្ជូនជនសង្ស័យ ៦២ នាក់ទៅតុលាកា ខណៈ ៣៨ នាក់តុលាការសម្រេចដាក់ឱ្យជាប់ពន្ធនា​គារ។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ការបង្ក្រាបបទល្មើសនេសាទនៅជុំវិញបឹងទន្លេសាប មានការថយចុះបន្តិច ខណៈឆ្នាំ ២០២២ រដ្ឋបាលជលផលបង្ក្រាបបានច្រើន ហើយប្រជានេសាទមួយចំនួនបានស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទមកឱ្យសមត្ថកិច្ច។

បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ ការបង្ក្រាបបទល្មើសជលផល ការអភិរក្សធនធានជលផល ការអភិវឌ្ឍវារីវប្បកម្ម ការពង្រឹងសមត្ថភាព​សហគមន៍​នេសាទ ការគ្រប់គ្រងព្រៃលិចទឹក និងព្រៃកោងកាង ការជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល និងការស្រាវជ្រាវ​បច្ចេកទេសវិទ្យាសាស្ត្រជលផល ដែលរដ្ឋបាលជលផល ត្រូវរកវិធីសាស្ត្រ និងយន្តការសម្រាប់អនុវត្តក្នុង​ការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ប្រាក់ចំណូលបានពីវិស័យជលផលមានចំនួនជាង ៨២៨លានរៀល កើនលើសឆ្នាំមុនចំនួនជាង ២០៥លានរៀល ស្មើនឹង ២២៣,៥៩ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម