Connect with us

ព័ត៌មានជាតិ

លោក សៅ សុខា៖ មន្ត្រី PM បង្កគ្រោះថ្នាក់ស្លាប់ដោយខ្លួនឯងក្នុងភាពស្រវឹង មិនទទួលបានថវិកាឧបត្ថម្ភឡើយ  

បានផុស

នៅ

នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសព្រមានដល់មន្ត្រីកងរាជអាវុធហត្ថណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់អាយុជីវិតខ្លួនឯង ដោយស្ថិតក្នុងស្ថានភាពស្រវឹង គឺនឹងមិនទទួលបានថវិកាឧបត្ថម្ភពីមូលនិធិកងរាជអាវុធហត្ថឡើយ។ នេះបើតាមការឱ្យដឹងពីឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកឧត្តសេនីយ៍ត្រី អេង ហ៊ី បានឱ្យដូច្នេះថា៖ «លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងគោលបំណងពង្រឹងវិន័យកងទ័ព និងអប់រំឱ្យយោ ធិននៃកងរាជអាវុធហត្ថទាំងអស់គោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថែមទៀត»។ បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី គឺលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានព្រមានថា «យោធិននៃកងរាជអាវុធហត្ថរូបណាដែលបង្កគ្រោះថ្នាក់ស្លាប់ដោយខ្លួនឯង មិនទទួលបានការឧបត្ថម្ភថវិកា គោលនយោបាយពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថឡើយ។ ជាឧទាហរណ៍ ការបង្កស្លាប់ដោយខ្លួនឯងក្នុងករណីចេញក្រៅទីតាំងបន្ទាយ ឬសាលា ដោយមិនមានការអនុញ្ញាត ទៅផឹកស៊ីស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង ជាដើម»។

លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យ បានលើកឡើងថា កងរាជអាវុធហត្ថ ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅ និងសុខភាពរបស់យោធិនជាប្រចាំ។ លោក ថា កន្លងទៅ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តួចផ្តើមគំនិតបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ខណៈយោធិននៃកងរាជអាវុធហត្ថគ្រប់រូបបានគាំទ្រយ៉ាងពេញទំហឹង និងស្ម័គ្រចិត្តចូលបុណ្យតាមរយៈមូលនិធិនេះ ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារយោធិននៃកងរាជអាវុធហត្ថ ដែលបានពលីមរណៈក្នុងបុព្វហេតុបម្រើជាតិ។

បើតាមអ្នកនាំពាក្យរូបនេះ គឺកងរាជអាវុធហត្ថ បានអប់រំផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់រូប គ្រប់បណ្ដាអង្គភាពឱ្យចូលរួមការអនុវត្តច្បាប់ និងត្រូវធ្វើខ្លួនឯងម្នាក់ៗជាគំរូក្នុងការគោរពច្បាប់នានា ជាពិសេសពេលនេះ នៅគ្រប់អង្គភាពកងរាជអាវុធហត្ថ បាននិងកំពុងអប់រំផ្សព្វផ្សាយនូវបទបញ្ជាថ្មីរបស់នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស។

លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា កន្លងទៅ កងរាជអាវុធហត្ថ បានលុបឈ្មោះចេញពីក្របខណ្ឌចំពោះយោធិននៃកងរាជអាវុធហត្ថ ដែលប្រើប្រាស់គ្រឿងញៀន ហើយខ្លះទៀតកសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើស ដែលនេះ ជាការចូលរួមចំណែកក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ក៏ដូចជាអំពើល្មើសច្បាប់ចរាចរណ៍ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម