Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ រាយការណ៍ពីវឌ្ឍនភាព នៃវិស័យការងារ សន្តិសុខសង្គម និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនរដ្ឋសភា

បានផុស

នៅ

នៅ​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ ២០២៤ នេះ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​សហការី រាយការណ៍​ពី​វឌ្ឍនភាព​របស់​ក្រសួង​ស្ដីពី​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជូន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ធជន យុវ​នីតិសម្បទា​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ លោកជំទាវ ឡោក ខេង ប្រធាន​គណៈកម្មការ​ទី ៨ នា​វិមាន​រដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ បាន​រាយការណ៍​ពី​លទ្ធផល នៃ​អនុសាសន៍​ទាំង ១០ ចំណុច របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាំងពី​ដើម​អាណត្តិ​ទី ៧។ ក្នុង​នោះ លោក​រដ្ឋមន្ត្រី បាន​រាយការណ៍​ពី​លទ្ធផល នៃ​អនុសាសន៍ ៦ ចំណុច ដែល​ក្រសួង​បាន​អនុវត្ត​គ្រប់​ជ្រុងជ្រោយ​នៅមុន​បំណាច់​ឆ្នាំ ២០២៣ និង​អនុសាសន៍ ៤ ចំណុច នឹង​ត្រូវ​ធ្វើ​បន្ត​តាម​ផែនការ​បាន​ដាក់។

ក្រោយ​ស្ដាប់​សេចក្ដីរាយការណ៍ លោកជំទាវ​ប្រធាន​គណៈកម្មការ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល និង​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​សម្រេច​យ៉ាង​ច្រើន​ក្នុង​ដើម​អាណត្តិ​ទី ៧ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម២៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៥ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម