ព័ត៌មានជាតិ
ឆ្នាំ ២០២៤ មិនរំពឹងឥណទានមានកំណើនដោយបន្តរងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចសកល
មន្រ្តីនៅក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា នៅឆ្នាំ ២០២៤នេះ មិនរំពឹងថា កំណើនឥណទាននឹងមានការកើនឡើងច្រើននោះទេ ដោយសារនៅបន្តរងឥទ្ធិនៃវិបត្តិសេដ្ឋកិច្ចសកល។

ទោះយ៉ាងណា នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល នៅតែមានទុនគ្រប់គ្រាន់ក្នុងការចាក់បញ្ចូលទៅក្នុងទីផ្សារ ជាពិសេសផ្តោតទៅលើសហគ្រាសធុនមីក្រូ និងមធ្យម ឱ្យស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា។ នេះជាការបញ្ជារបស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
ថ្លែងប្រាប់កម្ពុជាថ្មី លោក កាំង តុងងី បានឱ្យដឹងទៀតថា នៅឆ្នាំនេះ ការផ្តល់ឥណទានរបស់វិស័យមីក្រូហិរញ្ញវត្ថុ ត្រូវធ្វើឡើងក្នុងស្ថានភាពដែលយកចិត្តទុកដាក់ខ្ពស់ជាងមុន ដើម្បីធានាបានថា ឥណទានដែលបានផ្តល់ជូនពលរដ្ឋ គឺជាឥណទានដែលជួយច្រើនជាងផ្តល់ការលំបាក។
លោក តុងងី បានពន្យល់ដូច្នេះថា« យើងដឹងហើយ កម្ចី ឬឥណទាន ប្រៀបដូចជាកាំបិតមុខពីរ បើយើងប្រើមិនស្រួល ឬមិនចំគោលដៅនឹងក្លាយជាសម្ពាធទៅលើក្រុមគ្រួសារ ទៅលើអតិថិជន ផ្ទុយទៅវិញប្រសិនបើពលរដ្ឋប្រើប្រាស់កម្ចីត្រូវចំគោលដៅ កម្ចីនេះនឹងជួយឱ្យមានកំណើនប្រាក់ចំណូល ក៏ដូចជា ជូយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ»។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ធនាគារ មីក្រូហិរញ្ញវត្ថុ នឹងរឹតបន្តឹងទៅលើការផ្តល់គុណភាពនៃឥណទាន ប៉ុន្តែមិនមានបញ្ហាទៅលើការផ្តល់ទុនដល់អតិថិជននោះទេ ពោលគឺមីក្រូហិរញ្ញវត្ថុមានទុនគ្រប់គ្រាន់ក្នុងការចាក់បញ្ចូលទីផ្សារ ឱ្យតែពលរដ្ឋមានផែនការអាជីវកម្មច្បាស់លាស់ គុណភាពនៃការប្រើប្រាស់កម្ចី គឺមានស្ថានភាពល្អ។
បើតាមលោក កាំង តុងងី តម្រូវការនៃការប្រើឥណទាននៅឆ្នាំ ២០២៣ មានការធ្លាក់ចុះបន្តិច ខណៈដែលប្រាក់បញ្ញើពលរដ្ឋមានការកើនឡើង ដែលនេះជាសញ្ញាបង្ហាញពីស្ថិរភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជា បើទោះជាមានបញ្ហាប្រឈមខ្លះពីឥណទានមានហានិភ័យ(ឥណទានដែលពលរដ្ឋបង់លើស៣០ថ្ងៃ) យ៉ាងណាក៏ដោយ។
នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុឥណទានដែលប្រជាពលរដ្ឋបង់លើសពី ៣០ថ្ងៃ ជាទូទៅមានកម្រិតត្រឹមតែ ១ភាគរយប៉ុណ្ណោះ ដែលនៅលើពិភពលោកចាត់ទុកថា ជាតួលេខដែលទាបបំផុត។ ប៉ុន្តែតួលេខនេះ បានចាប់ផ្តើមកើនឡើង នៅពេលដែលកើតមានជំងឺកូវីដ-១៩ រហូតដល់ ៣ភាគរយ។ បន្ទាប់ពីជំងឺកូវីដ ក៏កើតមានវិបត្តិសេដ្ឋកិច្ចសកល ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការធ្លាក់ចុះនាំឱ្យឥណទានមានហានិភ័យកើនឡើងដល់ជាង ៦ភាគរយនាពេលបច្ចុប្បន្ននេះ។ បើទោះជាឡើងដល់កម្រិតមួយដែលកម្ពុជា មិនធ្លាប់ជួបពីមុនមក តែធៀបនឹងបណ្តាប្រទេសដទៃកម្ពុជា នៅតែទាបជាងគេឆ្ងាយ ដោយប្រទេសខ្លះឡើងដល់ ១០ ទៅ ៣០ភាគរយឯណោះ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៕

-
ចរាចរណ៍១៧ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់