ព័ត៌មានជាតិ
ផ្ទុះព័ត៌មានពុករលួយនៅព្រលានសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍ច្រានចោលការចោទប្រកាន់
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានច្រានចោលការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដែលចោទប្រកាន់មន្រ្តីបម្រើការងារនៅច្រកព្រលានយន្តហោះសៀមរាបពីការប្រព្រឹត្តិអំពើពុករលួយ ថែមទាំងផ្តល់ការវាយតម្លៃនិងចាត់ចំណាក់ថ្នាក់ទាបលើការផ្តល់សេវាដល់អ្នកដំណើរ។
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ មានទំព័រហ្វេសប៊ុកមួយឈោ្មះ The CEROC បានធ្វើការផ្សព្វផ្សាយព័ត៌មានអំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីដែលមានខ្លឹមសារចោទប្រកាន់ថា “មិនយកអតិថិជនជាធំទេ មើលចុះពួកគេឲ្យពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែមទាំងផ្តាំអ្នកដទៃមិនអោយឆ្លងកាត់ព្រលាននេះថែមទៀត”។
ពាក់ព័ន្ធទៅនឹងការចុះផ្សាយខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានច្រានចោលដោយលើកឡើងថា ការបញ្ចេញមតិដែលបានចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ ហើយកាលបរិច្ឆេទនៃការបញ្ចេញមតិទាំងនេះភាគច្រើន បានផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីបានបើកដំណើរការជាផ្លូវការទៅទៀត។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានខិតខំប្រឹងប្រែងក្នុងការជំរុញការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់បំផុត និងបានធ្វើការក្រើនរំលឹកជាញឹកញាប់ដល់មន្ត្រីក្រោមឱវាទនៅក្នុងកិច្ចប្រជុំនានា ជាពិសេសលើការគ្រប់គ្រងដំណើរចេញ-ចូលតាមច្រកទ្វារអន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានណែនាំឲ្យដាក់ផ្លាកជាចំហអំពីតម្លៃទិដ្ឋាការនៅមុខទីតាំងផ្តល់ទិដ្ឋាការនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ដោយមានសរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ចរស្នើសុំទិដ្ឋាការជូនអ្នកដំណើរ និងភ្ញៀវបរទេសឲ្យបានឃើញច្បាស់ផងដែរ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍អះអាងថា ទទួលការផ្តល់យោបល់ក្នុងន័យស្ថាបនាដើម្បីកែលម្អចំណុចខ្វះខាត និងលើកកំពស់កិត្យានុភាពជាតិ តាមរយៈការចូលរួមផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈវិជ្ជមានពីកម្ពុជា ចៀសវាង ផ្សព្វផ្សាយព័ត៌មានអវិជ្ជមាន និងមិនពិតដែលបង្កឱ្យមានការភ័ន្តច្រឡំដល់សាធារណជននិងភ្ញៀវបរទេសនានា៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?