Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុត្តិធម៌ ស្នើឲ្យភាគីពាក់ព័ន្ធក្នុងរឿងក្ដី ត្រូវបង្ហាញភាពស្មោះត្រង់ ខណៈរឿងក្ដីមួយ​មានភាគីយ៉ាងតិច ២

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើឲ្យភាគីពាក់ព័ន្ធក្នុងរឿងក្ដីណាមួយ ត្រូវបង្ហាញភាពស្មោះត្រង់ទាំងអស់គ្នា ហើយពាក្យថា យុត្តិធម៌ គឺត្រូវរកឲ្យឃើញការពិត ពោលគឺត្រូវថ្លឹងថ្លែងទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន ២ ដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌នៅកម្ពុជា កាលពីល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤។

លោក កើត រិទ្ធ មានប្រសាសន៍ថា ក្នុងរឿងក្ដីមួយ មិនមែនមានភាគីតែមួយនោះទេ ដោយមានភាគីយ៉ាងតិច ២ ហើយរឿងក្ដីខ្លះ អាចមានដល់ ៣ ឬ ៤ភាគីឯណោះ។ ដូច្នេះ មិនប្រាកដថា យកព័ត៌មានពីភាគីតែម្ខាង ហើយអះអាងថា ភាគីម្ខាងនោះត្រឹមត្រូវទេ ដោយត្រូវយកព័ត៌មានពីភាគីម្ខាងទៀត។

លោកលើកឡើងថា មិនប្រាកដថា ភាគីម្ខាងទៀតនៃរឿងក្ដី គាត់ចេះលេងបណ្ដាញសង្គមឬក៏អត់នោះទេ ជួនកាលគាត់មិនចេះលេង។ ដូច្នេះហើយ ប៉ុន្តែពាក្យថា យុត្តិធម៌មួយ គឺត្រូវរកឲ្យឃើញការពិត ការពិត គឺត្រូវថ្លឹងថ្លែងទាំងអស់ គ្រប់កន្លែងទាំងអស់។  

លោក កើត រិទ្ធ បានបន្ថែមថា​ «យើងខ្ញុំនៅទីនេះ គឺមានបទពិសោធន៍នេះច្រើន ដាក់ពាក្យបណ្ដឹងមក ជួនកាលយើងពិនិត្យមើល គ្រាន់តែអានហើយភ្លាម ហូរ! អយុត្តិធម៌ម៉េចណ៎ យើង អ្នកណា ក៏ដឹងថា រឿងហ្នឹងវាមើលទៅអយុត្តិធម៌ណាស់ សុំរបាយការណ៍ពីតុលាការយកមកមើល ភ្ជាប់ជាមួយឯកសារសំណុំរឿង ជាពិសេសភាគីម្ខាងទៀត យកមកមើលហ្អាករឿងនេះអញ្ចេះសោះ វាទៅជា Version មួយផ្សេងទៀត»។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ដើម្បីចង់លើកកម្ពស់យុត្តិធម៌ ត្រូវមានវិធីសាស្រ្ដធានាបានការស្វែងរកឲ្យឃើញនូវការពិត​ ដោយមិនមែនយុត្តិធម៌ចេញពីភាគីម្ខាងនោះទេ។

លោកថា «យើងចង់លើកម្ពស់យុត្តិធម៌ យើងត្រូវមានវិធីសាស្រ្ដរបស់យើង​ ដែលធានាឲ្យបានការស្វែងរកឲ្យឃើញនូវការពិត មិនមែនយុត្តិធម៌ ចេញពីត្រឹមតែមាត់របស់បុគ្គលណាមួយទេ ប៉ុន្តែត្រូវរកការ​ពិតជាគោល​ៗ ហើយយើងមានវិធីរបស់យើង ដើម្បីធ្វើ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ្នកសាធារណរដ្ឋ ត្រៀមលុយឲ្យលោក ត្រាំ យកទៅទិញកោះ Greenland ពីដាណឺម៉ាក

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

សវនាការ​​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​ត្រូវ​ពន្យាពេល​ និង​បដិសេធ​​សំណើរបស់​លោក Yoon

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋាភិបាល និងWorld Vision ដាក់អនុវត្តន៍គម្រោងពង្រឹងសមភាពយេនឌ័រ និងអាហារូបត្ថម្ភក្នុងខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

Greenland ចង់​ជួប​លោក ត្រាំ និយាយ​ពី​រឿង​ការពារ​ជាតិ និង​ជីក​រ៉ែ

ព័ត៌មានជាតិ២៣ នាទីutes មុន

ឆាប់ៗនេះ ស្រ្តីមានផ្ទៃពោះកំពុងជាប់ឃុំក្នុងពន្ធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម