Connect with us

ព័ត៌មានជាតិ

នៅថ្ងៃអនាគត កម្ពុជាត្រូវបង្កើតតុលាការថ្នាក់ស្រុក ​​ដើម្បីបង្ខិតសេវាជូនពលរដ្ឋ  

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ជាចក្ខុវិស័យទៅថ្ងៃអនាគត ប្រទេសកម្ពុជា នឹងត្រូវបង្កើតតុលាការនៅថ្នាក់ស្រុក ដើម្បីបង្ខិតសេវាឲ្យនៅជិតប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន ២ ដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌នៅកម្ពុជា កាលពីល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា នាពេលខាងមុខ អាចនៅឆ្នាំ ២០៤០ ឬឆ្នាំ ២០៥០ ប្រទេសកម្ពុជា នឹងត្រូវបង្កើតតុលាការនៅថ្នាក់ស្រុក​ ដើម្បីបង្ខិតសេវាឲ្យនៅជិតប្រជាពលរដ្ឋ ហើយដោះស្រាយបទលហុ ដែលជារឿងក្ដីតូចតាចនៅមូលដ្ឋាន។​

លោករដ្ឋមន្ត្រី បានឲ្យដឹងថា «ទៅថ្ងៃអនាគត មិនមែនក្នុងរយៈពេល ១០ ឬ ១៥ឆ្នាំនេះទេ ទៅថ្ងៃអនា​គត ជាចក្ខុវិស័យសម្រាប់កូនចៅជំនាន់ក្រោយ នៅកម្ពុជា ត្រូវបង្កើតតុលាការរហូតដល់ថ្នាក់ស្រុក ព្រោះ​​ដើម្បីបង្ខិតសេវាហ្នឹង ឲ្យទៅជិតជាមួយនឹងប្រជាជនរបស់យើង គឺថា ត្រូវមានតុលាការថ្នាក់ស្រុក ជាតុលាការលហុ ដែលដោះស្រាយរឿងក្ដីតូចតាចៗ»។

យ៉ាងណាក៏ដោយ ដើម្បីបង្កើតតុលាការនៅថ្នាក់ស្រុកបាន អាចត្រូវប្រើពេលរហូតដល់ឆ្នាំ ២០៤០ ឬឆ្នាំ ២០៥០ ឯណោះ។

«ប៉ុន្តែ ដើម្បីអាចធ្វើកិច្ចការងារនេះបាន យ៉ាងតិចគឺថា ម្ដុំ ២០៤០, ២០៥០ នៅស្រុកណាក៏មានដែរ មិនអាចមកប្រមូលផ្ដុំ តែទីរួមខេត្តទេ យើងមើលមណ្ឌលគិរី ពីស្រុកឆ្ងាយៗមក មកប្ដឹងដល់ទីរួមខេត្ត តើមានប៉ុន្មានករណី តិចតួចណាស់»។ នេះជាការលើកឡើងបន្ថែមពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹក និងសង្គមជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៧ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម