Connect with us

ព័ត៌មានជាតិ

អតីតនិស្សិតសាកលវិទ្យាល័យ ហាវឺដ ៣រូប កំពុងកាន់តួនាទីសំខាន់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

បានផុស

នៅ

បញ្ញាវន្តរបស់កម្ពុជាចំនួន៣រូប ដែលជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ហាវឺដ (Harvard) សហរដ្ឋអាមេរិក គឺកំពុងកាន់តំណែងសំខាន់ៗនៅក្រោមដំបូលតែមួយនៃស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកលវិទ្យាល័យ ហាវឺដ គឺជាសាកលវិទ្យាល័យកម្រិតពិភពលោកមួយ ដែលមានឈ្មោះល្បីល្បាញនៅអាមេរិក ហើយឥស្សរជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំនួន៣រូប ដែលបានសិក្សានៅសាកលវិទ្យាល័យនេះ គឺលោក ស៊ុន ចាន់ថុល លោក ហឿន សំនៀង និងលោក សួន សុផល។

១/ លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល ត្រូវ​បាន​មហាជនទទួលស្គាល់ថា ជាឥស្សរជនឆ្នើម១រូបដែលមានភាព​លេចធ្លោ តាមរយៈស្នាដៃសំខាន់ៗជាច្រើន ជាពិសេសការធ្វើទំនើបកម្មការងារតាមប្រព័ន្ធឌីជីថល រាប់ចាប់តាំងពីលោក នៅធ្វើជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រោយមកជារដ្ឋមន្ត្រីក្រសួងសាធារណការ។ នៅក្នុងអាណត្តិទី៧ លោក ស៊ុន ចាន់ថុល ក៏ត្រូវបានដំឡើងតំណែងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គឺជាអតីតនិស្សិតកម្ពុជា ដែលទទួលបានការសិក្សានៅសហរដ្ឋមេអារិក ក្នុងនោះ លោក បាន​បញ្ចប់ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ នៃសាកល​វិទ្យាល័យ​អាមេរិក​ ​កម្មវិធីគ្រប់គ្រងជាន់ខ្ពស់​ពីសាកលវិទ្យាល័យ Wharton រដ្ឋ Pennsylvania និងថ្នាក់អនុបណ្ឌិតរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យ ហាវឺដ (Harvard) នា​ឆ្នាំ១៩៩៩។  

តាមសាវតារ​ការងារ គឺដំបូងឡើយ លោក ស៊ុន ចាន់ថុល ធ្លាប់បម្រើការងារឱ្យក្រុមហ៊ុនឯកជនអន្តរជាតិធំៗមួយចំនួននៅអាមេរិក បារាំង និងថៃ មុនពេលដែលលោកចូលបម្រើការងាររដ្ឋ។ អតីតនិស្សិតនៃសាកលវិទ្យាល័យ ហាវឺដ រូបនេះ ធ្លាប់បានកាន់តួនាទី​​​ជា​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច ជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកជា​អនុប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ធ្លាប់ជាប់ឆ្នោត​ជា​សមាជិក​សភា​តំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល ជាដើម។

២/ លោក ហឿន សំនៀង

លោក ហឿន សំនៀង គឺជាអតីតនាយកវិទ្យាល័យតេជោសែនសាធារណការ និងដឹកជញ្ជូន ប៉ុន្តែនៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះ លោក ហឿន សំនៀង ក៏ត្រូវបានផ្លាស់មកបំពេញការងារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល ដែលជាមេចាស់របស់លោក កាលនៅក្រសួងសាធារណការ។ បច្ចុប្បន្ន លោក ហឿន សំនៀង កំពុងកាន់តួនាទីជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាការគួរឱ្យចាប់អារម្មណ៍នោះ លោក ហឿន សំនៀង គឺមានអតីតភាពជាភិក្ខុសង្ឃនៃសំណាក់ព្រះពុទ្ធសាសនា អស់ រយៈពេលប្រមាណជិត២០ឆ្នាំ។ តែបើទោះបីស្ថិតក្នុងភេទជាភិក្ខុ យ៉ាងណាក្ដី លោក ហឿន សំនៀង បានទទួលការសិក្សាខ្ពង់ខ្ពស់រហូតបានចេញទៅសិក្សានៅប្រទេសមហាអំណាចសហរដ្ឋអាមេរិក ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញរដ្ឋបាលសាធារណៈ ពីសកលវិទ្យាល័យ ហាវឺដ និងថ្នាក់បរិញ្ញាបត្រ ជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យ St. Ambrose University រដ្ឋអាយូវ៉ា សហរដ្ឋអាមេរិក។

៣/ លោក សួន សុផល

លោក សួន សុផល ក៏ជាបញ្ញាវន្តកម្ពុជាមួយរូបដែរ ដែលបានទៅសិក្សានៅសាកលវិទ្យាល័យ ហាវឺដ ដូចគ្នាជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក ហឿន សំនៀង ហើយស្របពេលគ្នានេះ លោក ក៏កំពុងបំពេញកិច្ចការងារនៅក្រោមដំបូលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផងដែរ។ លោក សួន សុផល មានតួនាទីជាអគ្គលេខាធិការ រងនៃគណៈកម្មាធិការវិនិយោគកម្ពុជា ហើយលោក បានបញ្ចប់ការសិក្សាដោយជោគជ័យថា្នក់អនុបណ្ឌិត ជំនាញគ្រប់គ្រងសាធារណៈ ពីសាកលវិទ្យាល័យ ហាវឺដ (Harvard)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម