Connect with us

ព័ត៌មានជាតិ

អ្នកសេដ្ឋកិច្ច៖ កម្ពុជា នឹងក្លាយជាប្រទេស​នាំចេញរថយន្តទៅអាស៊ាន និងពិភពលោក

បានផុស

នៅ

ក្រុមហ៊ុន GTV MOTOR បានចាប់ផ្តើមផលិតរថយន្តក្នុងស្រុក សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជា។ បើតាម​ក្រុមហ៊ុន​នេះ បានអះអាងថា ប្រជាជនកម្ពុជា អាចបើកបររថយន្តដែលមានគុណភាពនិងតម្លៃសមរម្យ ហើយក៏​ជាម៉ាករថយន្តរបស់កម្ពុជាផ្ទាល់។ អ្នកសេដ្ឋកិច្ចមើលឃើញថា ឧស្សាហកម្មរថយន្តនៅកម្ពុជា នឹងមានភាពល្អប្រសើរ ជាពិសេសកម្ពុជា នឹងក្លាយជាប្រទេសនាំចេញរថយន្តនាថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ថា ក្រុមហ៊ុន GTV MOTOR គឺជាក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិល្អ បានបង្កើតកេរ្តិ៍ឈ្មោះឱ្យកម្ពុជា ដោយបានផលិតរថយន្តនៅកម្ពុជា។ ក្រុម​ហ៊ុន​នេះ នឹងឈានទៅផលិតរថយន្តអេឡិចត្រូនិកបន្ថែមទៀត។ តាមរយៈការផលិត និងដំឡើងរថយន្តនៅកម្ពុជានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា ក្រុមហ៊ុន​ នឹងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុក ជាពិសេស​កម្លាំងពល​កម្មជំនាញ ដែលចេញពីការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយដើរស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល​ជំរុញការបណ្តុះបណ្តាលរហូតដល់ ១លាន៥សែននាក់។

បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ កម្ពុជា គឺជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន ដូច្នេះរថយន្តដែលផលិតនៅកម្ពុជា មិនមែនសម្រាប់តែទីផ្សារកម្ពុជានោះទេ ពោលគឺអាចធ្វើការនាំចេញរថយន្ត ទៅក្នុងប្រទេសតំបន់អាស៊ានដោយ​មិនជាប់ពន្ធ។ ក្នុងន័យនេះ លោកមើលឃើញថា កម្ពុជា កាន់តែមានសក្តានុពលខ្ពស់ ក្នុងការនាំចេញទាំង​ប្រទេសក្នុងតំបន់ និងពិភពលោកផងដែរ។

ទោះយ៉ាងណាលោកថា ការផលិតនៅក្នុងស្រុកច្បាស់ណាស់ថា នឹងបាត់ចំណូលពន្ធគយមួយផ្នែក ប៉ុន្តែត្រឡប់មក​វិញអាចនឹងកើនចំណូលពន្ធដារនៅក្នុងស្រុក។ ដូច្នេះចំណូលថវិកាជាតិនឹងមិនមានផលប៉ះពាល់នោះទេ។ ផ្ទុយទៅវិញ នឹងមានភាពកាន់តែប្រសើរឡើង ដោយសារបង្កើនសកម្មភាព និងសមត្ថភាពផលិត បង្កើតប្រាក់ចំណូលពន្ធដារ បង្កើតការងារដល់ពលរដ្ឋ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមានដំណើរការល្អ។

ចំណែកអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ទីផ្សាររថយន្តនៅកម្ពុជា នឹងមានភាពល្អប្រសើរ ដោយមានការប្រកួតប្រជែងទីផ្សារសេរី។

អ្នកឧកញ៉ា បានបន្តដូច្នេះ« ខ្ញុំគិតថា នេះជាវិស័យឧស្សាហកម្មមួយល្អសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាទៅថ្ងៃអនាគត។ ការដំឡើងរថយន្តក្នុងស្រុកធូរថ្លៃ ដោយមិនមានការបង់ពន្ធច្រើន ពលរដ្ឋនឹងងាកមកប្រើប្រាស់រថយន្តថ្មីកើន​ឡើងជំនួស​រថយន្តនាំចូលមួយទឹក។ ការប្រើប្រាស់រថយន្តថ្មី នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងហានិភ័យផ្សេងៗ»។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា វិស័យឧស្សាហកម្មដំឡើងរថយន្តក្នុងស្រុក នឹងជួយកំណើន​សេដ្ឋកិច្ចជាតិ ជាពិសេសមិនត្រឹមតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ឧស្សាហកម្មនេះ អាចនាំចេញតាម​កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម កម្ពុជា ចិន, កម្ពុជា កូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម ឬអាសិប ជាដើម។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តអនុញ្ញាតឱ្យក្រុមហ៊ុន GTV MOTOR បង្កើតរោង​ចក្រ​ដំឡើងរថយន្តនៅកម្ពុជា កាលពីឆ្នាំ ២០២២។ បច្ចុប្បន្នក្រុមហ៊ុននេះ មានទីតាំងនៅតាមបណ្តាយផ្លូវជាតិលេខ២ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រោងចក្រដំឡើងរថយន្តមួយនេះ បានចាប់ផ្តើមបើក​ដំណើរការដំឡើង​រថយន្តចាប់ពីដើមឆ្នាំ២០២៤ ដោយដំឡើងនូវប្រភេទរថយន្ត ៥ម៉ូឌែល ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ  សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់លំដាប់ថ្នាក់មានលទ្ធភាពទិញរថយន្តថ្មីប្រើប្រាស់។ រោងចក្រនេះ មានសមត្ថភាព​ផលិតប្រចាំឆ្នាំ រហូតដល់ ៣៥ ០០០គ្រឿង៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម