ព័ត៌មានជាតិ
ដើម្បីបានការស្នើបន្ធូរបន្ថយទោស លោករដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តអ្នកជាប់ឃុំគោរពវិន័យឱ្យបានល្អ
អញ្ជើញចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល នាព្រឹកថ្ងៃនេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់អ្នកជាប់ឃុំទាំងអស់គប្បីគោរពវិន័យឱ្យបានល្អខ្ជាប់ខ្ជួន ហើយចេះកែប្រែកំហុស ដើម្បីមានឱកាសទទួលបានការស្នើបន្ធូរបន្ថយ និងលើកលែងទោស។

អមដំណើរលោកឧបនាយករដ្ឋមន្ត្រី ស សុខា ចុះពិនិត្យដោយផ្ទាល់នៅក្នុងមណ្ឌលអប់រំកែប្រែ នាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ មានវត្តមានចូលរួមពីរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការទទួលបន្ទុកការងារពន្ធនាគារ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាលជាច្រើនរូប។
លោក ស សុខា បានចុះពិនិត្យ និងសួរសុខទុក្ខមន្រ្តី ព្រមទាំងអ្នកជាប់ឃុំនៅតាមផ្នែកនីមួយៗនៃពន្ធនាគារខេត្តកណ្ដាលនេះ ដែលរួមមាន អគារអ្នកទោសស្រ្តី អគារអ្នកទោសហាត់កីឡា អគារអ្នកទោសទូទៅ រោងធ្វើម្ហូបអាហារ អគារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ សួនបន្លែ កន្លែងពិនិត្យ និងព្យាបាលសុខភាព អគារអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងឃុំខ្លួនលោក ខៀវ សំផន មេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម ជាដើម។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកទឹកចិត្តដល់អ្នកជាប់ឃុំទាំងអស់ខិតខំថែរក្សាសុខភាព និងជាពិសេសគោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹមជីវិត ក្រោយពីអនុវត្តទោស និងស្វែងយល់ពីទោសកំហុស ដើម្បីកែប្រែជីវិតជាប្រជាពលរដ្ឋល្អក្នុងគ្រួសារ និងសង្គមជាតិ។

គួរជម្រាបថា ទណ្ឌិតដែលជាប់ឃុំក្នុងពន្ធនាគារតែងតែទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោសជារៀងរាល់ឆ្នាំ។ ការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតនេះទៀតសោត ត្រូវអនុវត្តទោសក្នុងពន្ធនាគារឱ្យបានទៅតាមច្បាប់កំណត់ជាមុនសិន ទើបអាចទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោសនោះបាន។ យោងតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា មាត្រា២៧ បានបញ្ញត្ដិថា «ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយ និងលើកលែងទោស»។ ចំពោះលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបន្ធូរបន្ថយទោស និងការលើកលែងទោសនេះ ត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យ ដែលត្រូវកំណត់អាចស្នើសុំ ៥ដងក្នុង១ឆ្នាំ ដោយធ្វើឡើងនៅក្នុងឱកាសនៃពិធីបុណ្យជាតិ ឬព្រឹត្ដិការណ៍ជាតិធំៗ ដូចជា ទិវាជ័យជម្នះ ៧មករា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជាដើម៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ