ព័ត៌មានជាតិ
ក្រសួងរ៉ែ នឹងបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ ក្រសួងរ៉ែ និងថាមពល បានប្រកាសពីការបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំ បង្ក្រាបលើទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិតនៅក្នុងភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើតាមក្រសួងរ៉ែ និងថាមពល តំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាតំបន់អាជីវកម្មរ៉ែមាស បែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដែលមានប្រជាពលរដ្ឋមូលដ្ឋានប្រកបរបរជីកយកនិងរែងមាស ដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើ ដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជីករូងជាអណ្តូងរ៉ែក្រោមដី។
ដោយមើលឃើញអំពីបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុវត្ថិភាព សុខភាព និង បរិស្ថាន ក្រសួងរ៉ែនិងថាមពល ដោយមានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំសហការជាមួយអាជ្ញាធរដែនដី បានចុះអប់រំជាច្រើនដង និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពជីកយករ៉ែអនាធិបតេយ្យ នៅតំបន់ខាងលើជាបន្តបន្ទាប់។
ក្រសួងរ៉ែបានអះអាងថាកាលពីខែកញ្ញា ឆ្នាំ២០២១ និងខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាល ខេត្តត្បូងឃ្មុំបានបង្កើតជាក្រុមការងារចម្រុះថ្នាក់ខេត្តចុះអនុវត្តនូវវិធានការផ្សព្វផ្សាយទិដ្ឋភាពច្បាប់ដល់ ប្រជាពលរដ្ឋ និងធ្វើការបិទទីតាំងរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំមួយចំនួន ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ប៉ុន្តែការបង្ក្រាបទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យនៅតំបន់នេះនាពេលកន្លងមក ប្រៀបដូចជាការវែកចកដូច្នោះដែរ។

ជាក់ស្តែង នាពេលបច្ចុប្បន្នសកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់នេះនៅតែកើតមាន ថែមទាំងមានការប្រើប្រាស់ឧបករណ៍ទំនើបៗ សារធាតុគីមី រំសេវជាតិផ្ទុះ បំបែកថ្ម និងជីកលុងអណ្តូងរ៉ែក្រោមដីប្រកបដោយគ្រោះថ្នាក់បំផុត។ សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ ក្រសួងរ៉ែបានវាយតម្លៃថាកំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មរិស្ថាន បង្កជាហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋានក្រសួងរ៉ែនិងថាមពលប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅ នឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផល ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើ អាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រនិងការការពារពីច្បាប់។
ឆ្លៀតឱកាសនេះ ក្រសួងរ៉ែ និងថាមពល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើ អាជីវកម្មរ៉ែមាសអនាធិបតេយ្យ ត្រូវបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយ ធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧៕

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច