Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ទូទៅ​បាន៥៩ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន៧៥នាក់

បានផុស

នៅ

ភ្នំពេញ ៖ ​ក្នុង​ពេល​១សប្ដាហ៍​ក្នុងឆ្នាំ២០២៤នេះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ទូទៅបាន​ចំនួន៥៩ករណី​ ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន៧៥នាក់ នេះ​បើតាម​​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ លោកទូច សុឃៈ(សុខៈ) បានឱ្យ​ដឹង​នាយប់​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​រងរូបនេះ បាន​បន្ថែម​ទៀតថា ក្នុងចំណោម​បទល្មើស​ព្រហ្មទណ្ឌ​ទាំង ៥៩​ករណី​ដែល​បង្ក្រាប​បាន មាន​ករណី​លួច​ចំនួន ២១​ករណី អំពើហិង្សា ១៧​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) ៣​ករណី រំលោភ​សេពសន្ថវៈ ៣​ករណី ឆក់​មាន ២​ករណី និង​ក្រៅពីនេះ ឆបោក ប្រើប្រាស់​អាវុធ​ខុសច្បាប់ ឃាតកម្ម និង​បំពាន​ផ្លូវភេទ កើតឡើង ១​ករណី​ប៉ុណ្ណោះ ក្នុង​មួយ​បទល្មើស​មួយ នៅ​ទូទាំងប្រទេស​។

​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ និង​ការអនុវត្ត​វិធានការ ប្រកបដោយ​សង្គតិភាព តាម​ទស្សនៈ អ្វីៗ​ធ្វើ​ដើម្បី​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ និង​ផ្ដល់​អនុសាសន៍​របស់លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បាន​កំណត់​វិធានការ​យ៉ាង​យកចិត្តទុកដាក់​បំផុត ពិសេស​ការ​ដាក់​ទិសដៅ​អាទិភាព​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ទទួលខុសត្រូវ លើ​ការ​ចាត់វិធានការ​ប្រឆាំង​បទល្មើស​នានា​ឱ្យ​ទាន់ពេលវេលា​ជូន​ប្រជាពលរដ្ឋ​។

អ្នកនាំពាក្យ​រង​ដដែល​នេះ​ក៏បាន​បន្ត​ទៀត​ថា សមត្ថកិច្ច​នៅតាម​បណ្ដា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ​ទាំងអស់ បាននិងកំពុង​បន្ត​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្លា ដើម្បី​បង្ការ និង​បង្ក្រាប​បទល្មើស​ទាំងឡាយ ជាពិសេស​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ទិសដៅ​អាទិភាព​ទាំង ៦ ដែល លោក​អភិ​សន្តិ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ ហើយ​លោក​តែងតែ​ក្រើនរម្លឹក​ជារឿយៗ ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម