ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជំរុញឱ្យកូរ៉េបន្តជួយ បណ្តុះបណ្តាល និងផ្តល់សម្ភារពេទ្យបន្ថែមដល់មន្ទីរពេទ្យកុមារជាតិ
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានជំរុញដល់មិត្តកូរ៉េបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់សម្ភារបរិក្ខាពេទ្យបន្ថែមទៀតដល់មន្ទីរពេទ្យកុមារជាតិដើម្បីចូលរួមលើកម្ពស់សុខមាលភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។
ថ្លែងក្នុងឱកាសពិធីប្រគល់ទទួលអំណោយម៉ាស៊ីនលាងឈាមសម្រាប់កុមារកាលពីរសៀលថ្ងៃទី១០មករា លោក លី ធុជ
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាបានឱ្យដឹងថា ការជំរុញ ឱ្យផ្តល់ការបណ្តុះបណ្តាល និងផ្តល់សម្ភារបរិក្ខាពេទ្យដល់មន្ទីរពេទ្យកុមារជាតិនេះដោយសារមន្ទីរពេទ្យកុមារមួយនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពិនិត្យព្យាបាលជំងឺ និងសង្គ្រោះកុមារនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រីបានបន្តថា «ដូចនេះការជួយដល់មន្ទីរពេទ្យកុមារជាតិជាការជួយដ៏មានតំលៃ។ អីចឹងសូមបន្តជួយប
ន្ថែមទៀតដើម្បីជួយដល់កុមារាកុមារីយើងខ្ញុំដែលតំណាងអនាគតនៃកម្ពុជា»។ លោកទេសរដ្ឋមន្ត្រីសង្ឃឹមថា រ៉ូតារី ក្លឹប
អ៊ិនធើណាស់សិនណាល់នឹងបន្តជួយបណ្តុះបណ្តាល និងផ្តល់សម្ភារបរិក្ខាពេទ្យសំខាន់ៗបន្ថែមទៀតដល់មន្ទីរពេទ្យកុមារជាតិដើម្បីលើកម្ពស់សមត្ថភាពបុគ្គលិកសម្រាប់ឆ្នាំ២០២៤នេះ និងឆ្នាំទៅមុខបន្តទៀតដើម្បីជួយដល់សុខមាលភាពប្រជាពលលរដ្ឋកម្ពុជាពិសេសកុមារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ។
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថា នៅឆ្នាំ២០២៣ មន្ទីរពេទ្យបានបញ្ជួនបុគ្គលិកទៅបន្តការសិក្សានៅប្រទេសកូរ៉េរយៈបេល៧សប្តាហ៍ចំនួន១០រូបន្ថែមទៀតក្នុងនោះមានវេជ្ជបណ្ឌិត៧រូបនិងគិលានុប្បដ្ឋាក៣រូបលើជំនាញជំងឺភ្នែកជំងឺឈាមផ្នែកលាងឈាម និងឱសថហើយនៅដើមឆ្នាំ២០២៤នេះរ៉ូតារី ក្លឹបអ៊ិនធើណាស់សិនណាល់បានផ្តល់ម៉ាស៊ីនលាងឈាមចំនួន២គ្រឿង ឬហៅថា CRRT ដែលអាចលាងឈាម សម្រាប់កុមារបានដែលមានតម្លៃជាង៨ម៉ឺនដុល្លារ។
លោកនាយកមន្ទីរពេទ្យបានថ្លែងអំណគុណចំពោះរ៉ូតារី ក្លឹបអ៊ិនធើណាស់សិនណាល់ដែលបានជួយបណ្តុះបណ្តាលដល់បុគ្គលិករបស់មន្ទីរពេទ្យកន្លងមកហើយលោកសង្ឃឹមថា រ៉ូតារី ក្លឹបអ៊ិនធើណាស់សិនណាល់ នឹងបន្តជួយបណ្តុះបណ្តាលជាបន្តទៀត។
លោកស្រី គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ក្រសុខាភិបាលតែងតែយកចិត្តទុកដាក់ខ្លាំង លើការលើកកម្ពស់ការផ្តល់សេវាល្អ និងមានគុណភាពជូនអតិថិជន រួមជាមួយការបង្កើនគុណភាពការធ្វើរោគវិនិច្ឆ័យផងដែរហើយមន្ទីរពេទ្យកុមារជាតិជាមន្ទីរពេទ្យថ្នាក់ជាតិមួយដែលជំនាញលើផ្នែក ព្យាបាលរោគកុមារ និងមានការកោតសសើរច្រើនពីសំណាក់អតិថិជនកន្លងមក។
លោកស្រីបានរំលឹកថា មន្ទីរពេទ្យនេះបានចាប់ផ្តើមប្រតិបត្តិការចាប់តាំងពីឆ្នាំ១៩៨០ ក្រោមជំនួយរបស់អង្គការ World Vision ដោយមានគ្រូពេទ្យខ្មែរតែមួយរូប និងក្រុមបេសកកម្មរបស់អង្គការទស្សនពិភពលោក មានចំនួន៤រូប គឺវេជ្ជបណ្ឌិត ២រូប អ្នកបច្ចេកទេសមន្ទីរពិសោធន៍១រូប និងគិលានុបដ្ឋាយិកា១រូប តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ មន្ទីរពេទ្យមានផ្នែករហូត់ដល់ទៅ ២៣ផ្នែកដែលបានផ្តល់សេវាជូនប្រជាជន និងបុគ្គលិកប្រមាណជា ជាង ៦០០នាក់។
លោកស្រីបានបន្តទៀតថា ការផ្តល់ម៉ាស៊ីនលាងឈាមនាពេលនេះនឹងជួយពង្រឹងការព្យាបាលកុមារ បន្ថែមលើការងារសព្វថ្ងៃឱ្យ។ ចំណែកតំណាងរ៉ូតារី ក្លឹបអ៊ិនធើណាស់សិនណាល់បានលើកឡើងថា ការផ្តល់ម៉ាស៊ីនលាងឈាមសម្រាប់កុមារនាពេលនេះ គឺដើម្បីជួយសម្រួលដល់ការព្យាបាលជំងឺកុមារឱ្យកាន់តែប្រសើរថែមទៀត៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់