Connect with us

ព័ត៌មានជាតិ

អាកាសចរណ៍ស៊ីវិល៖ ការចុះផ្សាយរិះគន់ព្រលានសៀមរាបថ្មី​ជាចេតនាវាយប្រហារ​បំផ្លាញកេរ្តិ៍ឈ្មោះ

បានផុស

នៅ

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានធ្វើការបកស្រាយបំភ្លឺអំពីករណីទំព័រហ្វេសប៊ុក និងគណនី​ហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានញុះញង់ដោយយកការសរសេររិះគន់ ឬការបញ្ចេញ​មតិរបស់ភ្ញៀវ​ទេសចរ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់)  មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារដូច្នេះថា «ភ្ញៀវទេស​ចរ អន្តរជាតិរិះគន់យ៉ាងចាស់ដៃទៅលើ​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ដែលជាអាកាសយានដ្ឋានអន្តរជាតិថ្មី)» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី)ដែលតែងតែយកអតិថិជនជាធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ការសរសេររិះគន់អំពីការគ្រប់គ្រង​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​(ថ្មី) ដោយលើកយកការបញ្ចេញមតិ ដែលមានកាលបរិច្ឆេទតាំង​ពី៣ទៅ​៩ខែមុនមកម្លេះ ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ពីព្រោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ទើបតែ​សាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តែប៉ុណ្ណោះ​(ដែលមាន​រយៈពេលមិនដល់២ខែផង)។

លើសពីនេះទៀតលោកថា ការសរសេររិះគន់អំពីបុគ្គលិកអាកាសយានដ្ឋានសុំលុយធិបពីភ្ញៀវទេសចរ ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។ ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាស្ថាប័ន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ យើងបានសហការជាមួយក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ដើម្បីណែនាំផ្សព្វផ្សាយនិងក្រើនរំលឹក​បន្ថែមដល់បុគ្គលិករបស់អាកាសយានដ្ឋានទាំងអស់ឱ្យគោរពប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ វិជ្ជាជីវៈ និងគោលការរណ៍ស្តង់ដារប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនក្នុងការផ្តល់​សេវាដល់អតិថិជនឱ្យកាន់​តែល្អប្រសើរដូច​ប្រទេសជឿនលឿនផងដែរ។

បើតាមលោក ស៊ីន ចាន់សេរីវុត្ថា ចំពោះការរិះគន់ ឬការបញ្ចេញមតិ ក្នុងការផ្តល់ពិន្ទុ និងវាយតម្លៃថា អាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះមានកម្រិតផ្កាយប៉ុន្មាននោះ គឺមិនអាស្រ័យទៅលើអារម្មណ៍ និងការ​សន្និដ្ឋាន​ដោយគ្មានមូលដ្ឋានរបស់បុគ្គលទាំងនោះឡើយ។ ដោយសារ ស្កាយត្រាក (Skytrax) គឺជាស្ថាប័នអន្តរជាតិ ធ្វើការវាយតម្លៃការដឹកជញ្ជូនតាមផ្លូវអាកាសឈានមុខគេ ដែលធ្វើការស្រាវជ្រាវ និងវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ដោយផ្អែកលើគុណភាពនៃសេវាកម្ម និងកិច្ចដំណើរការរបស់អាកាសយានដ្ឋានទាំងនោះ។ ស្កាយត្រាក(Skytrax) មានប្រព័ន្ធវាយតម្លៃកម្រិតផ្កាយ ដោយផ្កាយ៥គឺជាចំណាត់ថ្នាក់ខ្ពស់បំផុត​ដែលអាកាស​យានដ្ឋានអាចទទួលបាន។ ប្រព័ន្ធវាយតម្លៃគឺផ្អែកលើកត្តាជាច្រើន រួមទាំងឋបនីយភ័ណអាកាសយានដ្ឋាន អនាម័យ សេវាកម្មបុគ្គលិក និងបទពិសោធន៍របស់អ្នកដំណើរ។

ដោយឡែការសរសេររិះគន់អំពីក្រដាសប្រាក់ដុល្លារ ដែលយកទៅចាយមិនដាច់ ​(អាចជាក្រដាសប្រាក់ចាស់ ឬមានស្នាមប្រឡាក់ រហែក )  បន្ទាប់ពីទទួលលុយអាប់ក្រោយពីបង់ថ្លៃតាក់ស៊ី ករណីនេះគឺមិនមានការពាក់ព័ន្ធ ឬស្ថិតនៅក្នុងយុត្តាធិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ។ នេះជាការបន្ថែមរបស់​អ្នកនាំ​ពាក្យអាកាសចរណ៍ស៊ីវិល។

ជាមួយគ្នានេះ ការសរសេររិះគន់អំពីមន្ត្រីអន្តោប្រវេសន៍អាកាសយានដ្ឋាន ពាក់ព័ន្ធទៅនឹងអំពើពុករលួយ គឺជាព័ត៌មាន​ដែលគ្មានប្រភពច្បាស់លាស់ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាននេះរួចហើយដែរ កាល​ពីថ្ងៃទី០៩​ ខែមករា ឆ្នាំ២០២៤ ។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានសង្កត់ធ្ងន់ថា ការលើកយកសារបញ្ចេញមតិ​របស់ភ្ញៀវទេសចរ ប៉ុន្មាននាក់តាម​បណ្តាញសង្គមដែលបានកើតឡើងតាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកចុះ​ផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋានថ្មីនេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ដើម្បីបំផ្លាញ​កេរ្តិ៍ឈ្មោះ និងបំផ្លាញ​កិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជន(អតិថិជនជាធំ) របស់អាកាសយានដ្ឋានតែប៉ុណ្ណោះ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អះអាងថា បាននិងកំពុងខិតខំប្រឹងប្រែងក្នុង​ការសហការជាមួយស្ថាប័ន​ជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងនិងធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាដល់អ្នកដំណើរ ភ្ញៀវទេសចរក៏ដូចជា​អតិថិជន​ទាំងអស់ ដែលប្រើប្រាស់សេវាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ដូចជាអាកាសយានដ្ឋានផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋទាំងបរិមាណ និងគុណភាព ក៏ដូចជាទាក់​ទាញវិនិយោគិន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍលើកស្ទួយវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា បន្ទាប់ពីការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាកាសយានដ្ឋាននេះ បានបង្ហាញសមត្ថភាព និងលទ្ធភាពរបស់ខ្លួនក្នុងការជំរុញកំណើនភ្ញៀវទេសចរ ចេញ-ចូលខេត្តសៀមរាបមានការកើនឡើងគួរជាទីកត់សម្គាល់។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះមានការ​មមាញឹកក្នុងការទទួលជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចគ្នាទៅនឹង​ប្រតិបត្តិការដឹកជញ្ជូន​ទំនិញតាមផ្លូវអាកាសផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម