ព័ត៌មានជាតិ
សន្ដិសុខឯកជនជិត១ម៉ឺននាក់ហើយ បានទទួលការបំប៉នជំនាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ
គិតមកដល់ពេលនេះ ភ្នាក់ងារសន្ដិសុខឯកជនប្រមាណជិត១ម៉ឺននាក់ហើយ ទទួលបានការបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ពីអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។ នេះបើតាមការឱ្យដឹងពីអគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី។

យោងតាមរបាយការណ៍ គឺបច្ចុប្បន្ននេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលជាសេនាធិការផ្ទាល់លើការគ្រប់គ្រងសន្ដិសុខឯកជន បានបើកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនសរុប៥៦លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជនចំនួន៩ ៦៣៦នាក់ (ស្រី២១១នាក់) និងសិក្ខាកាមជានគរបាលជាតិចំនួន២២៨នាក់។
ថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥៦ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី គូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលនេះ ដើម្បីឱ្យភ្នាក់ងារសន្តិសុខឯកជនមានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ សំដៅលើកកម្ពស់ដល់វិស័យនេះឱ្យរីកចម្រើន ក៏ដូចជាធ្វើឱ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់មានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។

បើតាមលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានយកចិត្តទុកដាក់ផ្ដោតជាសំខាន់ទៅលើតួនាទីភារកិច្ចភ្នាក់ងារសន្តិសុខឯកជន វិធីសាស្រ្តការពារគោលដៅ វិធានការបង្ការការពន្លត់អគ្គិភ័យ ការជម្លៀសខ្លួនចេញពីអគ្គិភ័យ កិច្ចសហការរវាងភ្នាក់ងារសន្តិសុខឯកជនជាមួយសមត្ថកិច្ចមូលដ្ឋាន ស្វែងយល់អំពីក្រមនីតិវិធីព្រហ្មទណ្ឌ និងបណ្ដាករណីល្មើសច្បាប់ផ្សេងៗ ការការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុ ព្រមទាំងការស្វែងយល់ពីសញ្ញាចរាចរណ៍ផ្លូវគោក ជាដើម។
តែយ៉ាងណាមិញ លោកអគ្គស្នងការរង ក៏បានស្នើភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល ត្រូវគោរពឱ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ដោយត្រូវមានវិន័យ ក្រមសីលធម៌ ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឱ្យបានគ្រប់គ្រាន់ ហើយត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ព្រមទាំងរួមគ្នាចូលរួមអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?