Connect with us

ព័ត៌មានជាតិ

កម្ពុជាប្រទេស​ទីមួយក្នុង​សមាជិក GGGI ប្រកាស​គាំទ្រ​វិធានប្រតិបត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ស្តីពីការប្រែប្រួលអាកាសធាតុ

បានផុស

នៅ

កម្ពុជាដែលមានផ្ទៃដីអភិរក្សគ្រប​ដណ្តប់​ជាង ៤១ ភាគរយលើផ្ទៃប្រទេស បាន​ប្រកាស​គាំទ្រនិងអនុម័តវិធានប្រតិបត្តិ មាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំជាង ៧ លានហិកតា ឬស្មើប្រមាណ៤១ភាគរយនៃផ្ទៃដីប្រទេសទាំងមូល ជា​ប្រទេស​ទីមួយ​ក្នុង​សមាជិក GGGI ដែលមាន​ ៤៨ ប្រទេស ដែលគាំទ្រវិធានលើកិច្ច​ចូលរួម​ការពារ​ការ​​ប្រែប្រួល​អាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះបានគាំទ្រនិងអនុម័តវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូស​បញ្ជាក់ថា វិធានប្រតិបត្តិមានប្រយោជន៍ខ្លាំងណាស់សម្រាប់កម្ពុជាផង ហើយក៏ជាការចូលរួមចំណែកសំខាន់របស់កម្ពុជាជាមួយពិភពលោកផង ក្នុងការកាត់បន្ថយការកើនឡើងកម្តៅលើភពផែនដីនិងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល។

កន្លងមកកម្ពុជាបានអនុវត្តអាជីវកម្មកាបូនតាមរយៈការស្មគ្រចិត្ត។ តាមរយៈមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺអនុញ្ញាតឲ្យកម្ពុជាកាន់តែពង្រឹងខ្លួនបានខ្លាំងថែមទៀត លើការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ស្របនឹងលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ហើយក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា និងអំពីតម្លាភាពដែលកម្ពុជាអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននៃកិច្ចព្រមព្រៀងផងដែរ។

វិទ្យាស្ថានកំណើនបៃតងសកល (GLOBAL GREEN GROWTH INSTITUTE – GGGI) ក៏​បាន​បង្ហាញទស្សនៈវិជ្ជមានចំពោះកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។

កញ្ញា Shomi Kim តំណាង GGGI ប្រចាំកម្ពុជាបានលើកឡើងថា កម្ពុជាជាប្រទេសទី១ នៃសមាជិក GGGI ដែលបាន​គាំទ្រវិធានប្រតិបត្តិមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានប្រកាសទៅកាន់ពិភពលោកថា កម្ពុជាបានរៀបចំខ្លួនរួចរាល់ហើយក្នុងការធ្វើពាណិជ្ជកម្មកាបូន។

កម្ពុជាជារដ្ឋភាគីនៃក្របខ័ណ្ឌអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានប្រទេសចំនួន១៩៧។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអកាសធាតុ ត្រូវបានអនុម័ត នៅក្នុងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នាកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP25 នៅទីក្រុងប៉ារីស៍ប្រទេសបារាំង។

លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ មានវិធានប្រតិបត្តិចំនួន ២៩ ប្រការ ក្នុងនោះប្រការទី ៦ បានសង្កត់ធ្ងន់លើពាណិជ្ជកម្មកាបូន (Carbon Trading) ដើម្បីចូលរួមកាត់បន្ថយនិងបន្ស៉ាំនៃការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវផែនការជាក់លាក់ក្នុងយុទ្ធសាស្រ្តាចក្រាដែលផ្តោតលើមុំអាទិភាពចំនួន៣ គឺស្អាត បៃតង និងចីរភាព ដែលក្នុងនោះមុំទី ២ ផ្តោតលើភាពបៃតង គឺការអភិរក្សនិងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។ ក្រសួងបរិស្ថានបានដាក់ចេញវិធានការអាទិភាពចំនួន ៤ ទប់ស្កាត់បទល្មើសព្រៃឈើ ដោយអនុវត្តតាមច្បាប់មិនលើកលែង និងយុទ្ធនាការផ្តល់កូនឈើចំនួន ១ លានដើម ជូនប្រជាពលរដ្ឋដាំចាប់ពីឆ្នាំ២០២៤ ដើម្បីបង្កើនគម្របព្រៃឱ្យបាន ៦០% នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ កម្ពុជាមានសុទិដ្ឋិនិយមក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបញ្ចេញកាបូន ពីវិស័យថាមពលនិងឧស្សាហកម្ម ការជំរុញប្រសិទ្ធភាពថាមពល ការដឹកជញ្ជូននិរន្តរភាព ការគ្រប់គ្រង​និងកែច្នៃសំណល់ ការអនុវត្តកសិកម្ម ដែលបញ្ចេញកាបូនទាប ក៏ដូចជាការកៀរគរហិរញ្ញប្បទានបៃតងនិងនវានុវត្តន៍​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម