Connect with us

ព័ត៌មានជាតិ

នាវាខ្នាតយក្ស ១ គ្រឿង នាំភ្ញៀវទេសចរបរទេសជិត ១ ពាន់នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

បានផុស

នៅ

នា​ព្រឹក​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ ២០២៤ នេះ នាវា​ទេសចរណ៍​ខ្នាត​យក្ស ១ គ្រឿង បាន​នាំ​ភ្ញៀវ​ទេសចរ និង​នាវិក​ចម្រុះ​ជាតិសាសន៍​ជិត ១ ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកប​ដោយ​សុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​គ្រោងទុក នាវា​ទេសចរណ៍​ខ្នាត​យក្ស ១ គ្រឿង នេះ នឹង​ចាកចេញ​ពី​កំពង់ផែ​ក្រុងព្រះសីហនុ ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម នៅ​ម៉ោង​ប្រមាណ ២០ យប់ ថ្ងៃ​ដដែល។

មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ បាន​ប្រាប់​ថា បន្ទាប់ពី​នាវា​នេះ​ចូល​ចត​ដោយ​សុវត្ថិភាព ក្រុម​ភ្ញៀវ​ទេសចរ​ខ្លះ​នាំគ្នា​ដើរ និង​មួយ​ចំនួន​ទៀត បាន​ឡើង​ជិះ​រថយន្ត​ក្រុង​ធ្វើ​ដំណើរ​ទេសចរណ៍​នៅ​តាម​ទីប្រជុំជន រួមមាន ផ្សារ​លើ តំបន់​ទំនប់​លលក រមណីយដ្ឋាន​សំខាន់ៗ និង​ទី​វត្ត​អារាម​ក្នុង​ក្រុងព្រះសីហនុ។

មន្ត្រី​ដដែល បាន​ប្រាប់​ថា នាវា​នេះ ឈ្មោះ Sea Bourn Encure សញ្ជាតិ Ba HaMas មាន​បណ្ដោយ ២១០.៥ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ និង​ជម្រៅ​ទឹក ៦ ម៉ែត្រ។ នាវា​នេះ ធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ បាន​នាំ​ភ្ញៀវ​ទេសចរ ៥៥២ នាក់ ស្រី ២៧៨ នាក់ មាន ៣០ សញ្ជាតិ និង​ក្រុម​នាវិក ៤២៥ នាក់ ស្រី ១០៨ នាក់ មាន ៥០ សញ្ជាតិ។

មន្ត្រី​ដដែល បាន​បញ្ជាក់​ថា ចំនួន​សញ្ជាតិ​ដែល​មាន​ភ្ញៀវ​ច្រើន​ជាង​គេ USA ២២៧ នាក់ , BeiTish ៩៤ នាក់ និង Australy ៥៦ នាក់៕

អត្ថបទ ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម