ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ជំរុញទប់ស្កាត់ក្មេងទំនើងតាមសាលា និងការប្រមូលសំរាម ខណៈនៅខាតរាល់ខែ
រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀនឱ្យបានតឹងរឹងថែមទៀត ដោយសារតែថ្មីៗនេះ មានសិស្សសាលាស្រីៗនៅតែបន្តសកម្មភាពប្រើហិង្សាព្រួតវាយគ្នាជាបន្តបន្ទាប់។ ជាមួយគ្នានេះ បញ្ហាសំរាមក៏ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ដោយគិតមកដល់ពេលនេះ ការប្រមូលសំរាម នៅតែបន្តខាតបង់រាល់ខែ ហើយតាមពត៌មាននៅតាមបុរីខ្លះ ពួកគាត់មិនដឹងថា ត្រូវទៅបង់សេវាសំរាមតាមណាឡើយទេ ដែលបញ្ហានេះ ត្រូវយកចិត្តទុកដាក់។

នេះជាការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានប្រសាសន៍បន្តថា ឆ្នាំថ្មី២០២៤នេះ មន្ត្រីរដ្ឋបាលរាជធានី ត្រូវតែបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរជាងមុនថែមទៀត ពិសេសគឺ ដាច់ខាតមិនឱ្យមានការយកតម្លៃក្រៅសេវាដែលបានកំណត់ឡើយ។ ចំពោះការសំណូមពរពីក្រុមប្រឹក្សារាជធានីភ្នំពេញ លើការកាត់បន្ថយឯកសារមួយចំនួនពាក់ព័ន្ធការផ្តល់សេវាដីធ្លី លោកអភិបាលរាជធានីនឹងស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំពោះការងារ សន្តិសុខ សណ្តាប់ កែលំអររាជធានី គឺអនុវត្តបានយ៉ាងល្អទាំងកិច្ចប្រជុំកំពូលៗ និងបុណ្យជាតិធំៗ។

លោក ម៉ប់ សារិន ប្រធា ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកការកោតសសើរចំពោះមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាជនរាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យ ក្នុងខែធ្នូ ឆ្នាំ២០២៣ កន្លងមក។

លោកសូមកោតសរសើរ សមត្ថកិច្ចពាក់ព័ន្ធដែលបានខិតខំបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានប្រមាណ ៩៧% នៃបទល្មើសដែលបានកើតឡើងក្នុងខែ។ ជាមួយនេះ បានបង្ក្រាបក្មេងទំនើង និងបទល្មើសគ្រឿងញៀនបានជាច្រើនករណី។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌមានការថយចុះ ៣២លើក បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៨៦,៤៤% បង្ក្រាបក្មេងទំនើង និងបទល្មើសគ្រឿងញៀន បានជាច្រើនករណីគួរឱ្យកត់សម្គាល់។ រក្សាបាននូវសុខ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងអនុវត្តបានយ៉ាងជោគជ័យនូវរាល់ព្រឹត្តិការណ៍ធំៗ ដែលធ្វើឱ្យរាជធានីភ្នំពេញទទួលបាន នូវការកោតស្ញប់ស្ញែងទាំងជាតិ និងអន្តរជាតិ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ