Connect with us

ព័ត៌មានជាតិ

សម្តេច ទៀ បាញ់៖ សមទ្ធិផលដែលខេត្តសៀមរាបទទួលបាន គឺកើតចេញពីបក្សប្រជាជន និងពលរដ្ឋខ្មែរ

បានផុស

នៅ

សម្តេចពិជ័យ ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានលើកឡើងថា សមទ្ធិផលធំៗដែលខេត្តសៀមរាបមានសព្វថ្ងៃ គឺកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចូលនិវត្ត ១១២៤នាក់នៅខេត្តសៀមរាបដែលបានបូជានូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងកិច្ចការពារកសាងមាតុភូមិ ឲ្យមានការអភិវឌ្ឍរីកចម្រើននៅទូទាំងប្រទេស និងនៅខេត្តសៀមរាប។ ពិធីនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។

សម្តេច ទៀ បាញ់ ក៏បានរំលឹកអំពីស្មារតី ថ្ងៃ ២ធ្នូ ១៩៧៨ និងស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ដែលបាននាំមកនូវសមទ្ធិផលជាច្រើនក្នុងកិច្ចអភិវឌ្ឍប្រទេស និងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជារយៈពេល ៤៥ឆ្នាំមកនេះ។ ម៉្យាងទៀត សមទ្ធិផលទាំងនេះ ក៏មានការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប ក៏ដូចទូទាំងប្រទេស។ សម្តេចពិជ័យសេនា ក៏បានសម្តែងនូវគុណូបការៈដ៏ថ្លៃថ្លាចំពោះមន្ត្រីចូលនិវត្តន៍ដែលបានចូលរួមកសាងជាតិ បណ្តុះបណ្តាលធនធានមនុស្ស និងកសាងសមិទ្ធផលនានា ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស។

ជាមួយគ្នានេះ លោក ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តសៀមរាប បានបញ្ជាក់ថា មន្ត្រីរាជការស៊ីវិលដែលបានចូលនិវត្តន៍ទូទាំងខេត្ត មានចំនួនសរុប ២០៥៥នាក់ ស្រី ៦៨៣នាក់ ។ ក្នុងថ្ងៃនេះ អ្នកចូលនិវត្តន៍មកពីក្រុងសៀមរាបដែលជាអតីតមន្ត្រីរាជការស៊ីវិលនៃមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងសៀមរាប ចំនួន ១១២៤នាក់ បានចូលរួម ។

សម្តេចពិជ័យ ទៀ បាញ់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំពោះមន្ត្រីចូលនិវត្តន៍ទាំងពីរភេទ។ សម្កេចពិជ័យសេនា បានបញ្ជាក់ថា ការជួបជុំនេះ គឺជាប្រពៃណី ទំនៀមទម្លាប់របស់គណបក្សប្រជាជនកម្ពុជា នៅរៀងរាល់ឆ្នាំក្នុងឱកាសបុណ្យជាតិ បុណ្យប្រពៃណីជាតិ តែងតែបានយកចិត្តទុកដាក់ចំពោះមន្ត្រីចូលនិវត្តន៍ទាំងមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ  ក្នុងការតបស្នងសងគុណបំណាច់ និងរំលឹកនូវវីរភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យមានភាពសុខសាន្ត និង រីកចម្រើនលើគ្រប់វិស័យក្នុងខេត្តសៀមរាប៕

 ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម