Connect with us

ព័ត៌មានជាតិ

​ហុងគ្រី សម្ពោធ​​ការិយាល័យ​​​ស្ថានទូត ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រទេស​ហុងគ្រី បាន​សម្ពោធ​​ការិយាល័យ​ស្ថានទូត ជា​ផ្លូវការ​របស់​ខ្លួន នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ ​​ក្រោម​អធិបតីភាព​លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុងគ្រី និង​លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សំដែង​ក្ដី​រីករាយ​ដែល​បាន​ចូលរួម​សម្ពោធ​ការិយាល័យ​ទូត​ហុង​គ្រី ជា​ផ្លូវការ នៅ​ប្រទេស​កម្ពុជា ហើយ​ថា កម្ពុជា នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ព្រមទាំង​បន្ត​ផ្ដល់​នូវ​កិច្ច​សហ​ប្រតិបត្តិការ​គ្រប់ ជ្រុងជ្រោយ ដើម្បី​ឲ្យ​ការិយាល័យ​តំណាង អាច​បំពេញ​បេសកកម្ម​របស់​ខ្លួន​នៅ​កម្ពុជា ដោយ​ជោគជ័យ។
 
លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់​យ៉ាង​នេះ​ថា “ខ្ញុំពិតជាមាន​សេចក្ដី​សោមនស្ស​រីករាយ​ណាស់ ដោយ​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ការិយាល័យ តំណាង​ស្ថានទូត​ ហុងគ្រី ប្រចាំ​កម្ពុជា ក្នុងឱកាស​នៃ​ទស្សនកិច្ច​ផ្លូវការ ជាលើកទី២របស់ ឯកឧត្តមរដ្ឋមន្ត្រី នៅ​កម្ពុជា​យើង។ វា​ឆ្លុះបញ្ចាំង​ពី​ចំណង មិត្តភាព​ជា​ប្រពៃណី ទំនាក់​ទំនង​សហប្រតិបត្តិការ​ជិតស្និទ្ធ ដែល​មាន ស្រាប់​រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំង​ពីរ…។ ខ្ញុំជឿជាក់ថា ការ​សម្ពោធ​ការិយាល័យ​នេះនឹង​នាំការឈានទៅរកភាពជា​ដៃគូរ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដើម្បី​ជា​ផល ប្រយោជន៍​រួម​របស់​ប្រជាជន​យើង​ទាំង​ពីរ”។

ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រី ជូន​ពរ​ការិយាល័យ​តំណាង​ស្ថានទូត​ហុង​គ្រី បំពេញ​បេសកកម្ម​ប្រ​កប​ដោយ​ជោគជ័យ​នៅ ព្រះរាជាណាចក្រ កម្ពុជា និង​បាន​អះអាង​ថា “ខ្ញុំសូមអះអាងជម្រាប ឯកឧត្តម​រដ្ឋ​មន្ត្រី Péter Szijjártó ថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ការិយាល័យ​តំណាង​ស្ថានទូត ហុងគ្រី​ នៅភ្នំពេញ ព្រមទាំង​បន្ត​ផ្តល់​នូវ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ ដើម្បីឲ្យ​ការិយាល័យ​តំណាង អាច​បំពេញ​បេសកកម្ម​របស់​ខ្លួន​នៅ​កម្ពុជា”។

សូម​បញ្ជាក់​ថា ការ​បើក​សម្ពោធ​ការិយាល័យ​ស្ថានទូត​នេះ បានធ្វើឡើង នៅក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស ហុងគ្រី នៅ​កម្ពុជា ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ 
 
រដ្ឋមន្ត្រីការបរទេស​ហុងគ្រី បានមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៦ ព្រឹក ថ្ងៃទី០៣ ខែ​វិច្ឆិកា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈ​ពេល​មួយ​ថ្ងៃ។ ដំណើរ​ទស្សន កិច្ច​នេះ ធ្វើ​ឡើង​តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន  រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ កម្ពុជា៕
 
អទ្ថបទ ៖ កោះកែវ


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម