Connect with us

ព័ត៌មានជាតិ

កម្ពុជាយកចិត្តទុកដាក់ កិច្ចសហប្រតិបត្តិ វិស័យសុខាភិបាល តំបន់ត្រីកោណអភិវឌ្ឍន៍ CLV

បានផុស

នៅ

ព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ចំពោះ កិច្ចសហប្រតិបត្តិ និងការតភ្ជាប់ក្នុងវិស័យសុខាភិបាល នៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ នេះបើតាមការផ្ដល់ព័ត៌មានពីក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ចុងក្រោយ ស្តីពី «វឌ្ឍនភាព នៃការអនុវត្ត ការតភ្ជាប់សេដ្ឋកិច្ច កម្ពុជា-ឡាវ-វៀតណាម និងដំណើរឆ្ពោះទៅមុខរហូតដល់ ឆ្នាំ២០៣០» ដើម្បីត្រៀមដាក់ជូនកិច្ចប្រជុំ ក្រុមការងារសម្របសម្រួលតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA JCC) លើកទី១៣ នៅប្រទេសឡាវ។

វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិ និងការតភ្ជាប់ក្នុងវិស័យសុខាភិបាល នៃ CLV DTA រួមមាន៖ ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងសុខាភិបាល ការរួមគ្នាត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារ និងការទប់ស្កាត់ចរាចររណ៍ឱសថក្លែងក្លាយ និងឱសថអន់គុណភាព ការបណ្តុះបណ្តាលវិស័យសុខាភិបាល និងផ្លាស់ប្តូរបច្ចេកវិទ្យា ការបញ្ជូនក្រុមគ្រូពេទ្យធ្វើការរួមគ្នា ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនប្រជាជននៅខេត្តតាមព្រំដែន ការរួមគ្នាទប់ស្កាត់ជំងឺឆ្លងតាមព្រំដែន និងគ្រោះអាសន្នសុខភាពសាធារណៈ ពិសេសអំឡុងពេល នៃការរាតត្បាត នៃជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាលបានឱ្យដឹងបន្ថែមថា សេចក្តីព្រាងរបាយការណ៍ ក៏បានរំលេចផងដែរ ពីការលើកសំណើការងារ និងគម្រោងតាមវិស័យ នៃការតភ្ជាប់រហូតដល់ ឆ្នាំ២០៣០។

គួរបញ្ជាក់ថា កិច្ចប្រជុំប្រជុំពិនិត្យលើសេចក្ដីព្រាងរបាយការណ៍ចុងក្រោយ ខាងលើ បានប្រារព្ធឡើងនៅ ទីស្ដី ការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

បុគ្គលិក,សិស្សនារី ​នៃ​វិទ្យាស្ថាន​បច្ចេកទេស អរគុណ​រាជរដ្ឋាភិបាល ​តែង​ផ្ដល់​ឱកាសដល់ស្រ្តី​គ្រប់​រូបចាប់​យក​ជំនាញ​បច្ចេកទេស

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គលេខាធិការអាស៊ាន ជំរុញការចូលរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម