ព័ត៌មានជាតិ
វិនិយោគិនកូរ៉េ១ក្រុម មកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា
អ្នកវិនិយោគកូរ៉េ ដែលមានបំណងមកវិនិយោគនៅកម្ពុជាបានធ្វើទស្សនកិច្ចពិភាក្សាការងារ សិក្សាស៊ីជម្រៅពីការវិនិយោគនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ទី១២ ខែមករា ឆ្នាំ២០២៤ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ សម្របសម្រួលដោយលោក ខាត់ ចិន អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។

នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូកូរ៉េមានឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមន្ត្រីជាន់ខ្ពស់នៅតាមក្រសួងដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជួបជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល និងអគ្គនាយកក្រុមហ៊ុនកាស៊ូប៊ី ឯ.ក ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីស្វែងយល់បន្ថែមអំពីការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងជាពិសេសឆ្លៀតក្នុងឱកាសនោះផ្សារភ្ជាប់បណ្តាញទំនាក់ទំនង និងចាប់ដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជា។
នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ អ្នកវិនិយោគកូរ៉េបានជួបជាមួយ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល ដើម្បីសិក្សាបន្ថែមអំពីប្រភពរ៉ែនៅកម្ពុជា និងលទ្ធភាពនៃការផលិត និងនាំចូលទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង។ បន្ទាប់មក នៅរសៀលថ្ងៃដដែល ក្រុមអ្នវិនិយោគក៏បានបន្តជួបជាមួយ លោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដើម្បីសិក្សាស្វែងយល់ពីការផលិត និងលទ្ធភាពនៃការនាំចេញប្រេងកាតនៅកម្ពុជា ចូលទីផ្សារកូរ៉េ។

បន្ថែមពីនេះ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ភាគីកូរ៉េបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើការជំរុញពាណិជ្ជកម្មនាំចេញ នាំចូលរវាងប្រទេសទាំងពីរ និងការបង្កើតកិច្ចសហប្រតិបតិ្តការលើវិស័យឧស្សាហកម្មកែច្នៃ ដូចជារថយន្ត គ្រឿងបន្លាស់ និងគ្រឿងចក្រផ្សេងៗជាដើម។ ក្រៅពីជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូង ក៏បានជួបជាមួយ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងយល់បន្ថែមអំពីផលិតផលដូងប្រេង កៅស៊ូ និងផលិតផលកសិកម្មដែលមានសក្តានុពល ដែលអាចនាំទៅទីផ្សារកូរ៉េបាន។

លើសពីនេះ គឺជំនួបជាមួយ លោក គឹម សំបូរ អគ្គនាយកក្រុមហ៊ុនកាស៊ូប៊ី ឯ.ក ដើម្បីបង្កើតដៃគូសហការ ពាណិជ្ជកម្ម លើវិស័យប្រេងសាំង ប្រេងម៉ាស៊ូត និង សូឡា។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពលើការពិនិត្យលទ្ធភាពបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមកលើវិស័យប្រេង តាមរយៈការផ្តល់ឯកសារជាក់ស្តែងនាពេលខាងមុខ។
រយៈពេល២ថ្ងៃនៃការទស្សនកិច្ចនេះ ប្រតិភូកូរ៉េ បានសម្តែងការពេញចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួសម ក៏ដូចជាសិក្សាឱ្យបានស៊ីជម្រៅបន្ថែមអំពីឱកាស និងបរិយាកាសនៃការវិនិយោគនៅកម្ពុជា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក