ព័ត៌មានជាតិ
ពលរដ្ឋរំពឹងថា ស្ពានបាឡេ ព្រែកប្រាឆ្លងទៅចាក់អង្រែក្រោម នឹងកាត់បន្ថយទាំងកកស្ទះចរាចរណ៍ ចំណេញពេលវេលា និងថវិកា
ប្រជាពលរដ្ឋដែលរស់នៅជិតវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បង្ហាញពីភាពសប្បាយរីករាយដែលរដ្ឋាភិបាលកំពុងដំណើរការសាងសង់ស្ពានបាឡេឆ្លងទន្លេបាសាក់ពីចំណុចព្រែកប្រា ទៅចាក់អង្រែក្រោម ដោយពលរដ្ឋលើកឡើងថានៅពេលស្ពាននេះសាងសង់រួច នឹងជួយសម្រួលចរាចរណ៍ ក៏ដូចជាបង្កើនដល់សេដ្ឋកិច្ចរបស់អ្នករស់នៅទីនោះផង។

អ្នកស្រី ឡុង សាត ជារស់នៅទីនោះ និងលក់ដូរនៅមុខវត្តព្រែកប្រាបានប្រាប់ថា អ្នកស្រីសប្បាយចិត្តនៅពេលមានការសាងសង់ស្ពាននៅចំណុចនោះ ព្រោះរាល់ដងនៅពេលអ្នកស្រីចង់ចូលក្រុងភ្នំពេញ ឬ ទៅក្រុងតាខ្មៅ ត្រូវជិះវាងឆ្ងាយ ប៉ុន្តែ ប្រសិនជាស្ពាននេះសាងសង់រួចរាល់គឺជួយសម្រួលចរាចរណ៍អ្នកស្រីបានច្រើន ព្រមទាំងចំណេញពេលវេលាផង។ អាជីកររូបនេះបន្ថែមថា ប្រសិនជាស្ពានសាងសង់រួចអាចមានមនុស្សមកខាងតំបន់ព្រែកប្រាច្រើនព្រោះចរាចរណ៍ងាយស្រួលធ្វើដំណើរ ដូចនេះការលក់ដូររបស់អ្នកស្រីក៏ងាយស្រួលជាងមុនផង។

ជាមួយគ្នានេះ អ្នកស្រី ស៊ឹម អៀងស្រ៊ុន ជាអ្នកលក់ទឹកអំពៅនៅជិតកន្លែងសាងសង់ស្ពាននោះ បានលើកឡើងថា នៅពេលដែលមានស្ពាននេះ នឹងជួយសម្រួលចរាចរណ៍បានច្រើន មិនមានការកកស្ទះ ជាពិសេស សម្រាប់អាជីវករលក់ដូរនឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅវិញ ទៅមកម្តងៗរហ័សទាន់ពេលវេលា។ ចំពោះការលក់ដូរវិញ អ្នកស្រី យល់ឃើញមិនខុសពី អ្នកស្រី ឡុង សាត ឡើយ ការលក់ដូររបស់ប្រជាជននៅទីនោះអាចលក់ដាច់បានជាងពីមុន ព្រោះមានផ្លូវងាយស្រួលក្នុងការធ្វើដំណើរ។ ពោលគឺ អ្នកស្រីយល់ថាល្អគ្រប់យ៉ាងសម្រាប់ទាំងពលរដ្ឋនៅតំបន់ព្រែកប្រា និងពលរដ្ឋនៅតំបន់ផ្សេងផង។

ចំណែក អ្នកលក់ការ៉េមឡើងចុះព្រែកប្រា តាខ្មៅ ច្បារអំពៅ បានឱ្យដឹងថា លោកពិតជារំភើបប្រសិនជាស្ពានសាងសង់រួចរាល់ ព្រោះរាល់ថ្ងៃលោកដើរលក់ការ៉េមចល័ត ដូចនេះ ការធ្វើដំណើរតម្រូវឱ្យគាត់វាងឆ្ងាយដែរ បើសិនជាបានស្ពាននេះមក លោកចំណេញពេលវេលាធ្វើដំណើរបានច្រើន។

ចំពោះលោក ជិន សុធន់ ដែលជាអ្នករស់នៅទីនោះ បម្រើការងារជាសន្តិសុខក៏និយាយមិនខុសពីពលរដ្ឋខាងលើឡើយ។ លោកថា នៅពេលដែលមានស្ពាននេះ គឺជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលឆ្លងកាត់ទីនោះ និងមានភាពងាយស្រួលជាងមុន។ ជួយកាត់បន្ថយការកក់ស្ទះចរាចរណ៍ ចំណេញពេលវេលា ចំណេញថវិការបស់ពលរដ្ឋបានច្រើន។ សម្រាប់ការដឹកទំនិញរបស់ប្រជាពលរដ្ឋក៏ងាយស្រួលជាងមុន ដោយមិនចាំបាច់ចំណាយពេលវេលាយូរឡើយ។

លោកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរដល់ប្រជាពលរដ្ឋ ព្រមទាំងបានសាងសង់ស្ពានឡើងមកសម្រាប់ជួយសម្រួលចរាចរណ៍ និងបង្កើនសេដ្ឋកិច្ចរបស់ប្រជាជនផង។ សូមជម្រាបថា ស្ពានបាឡេដែលកំពុងតែដំឡើងនៅព្រែកប្រា ឆ្ពោះទៅចាក់អង្រែក្រោម គឺជាស្ពានដែលរុះរើពីឫស្សីកែវមក និងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដំឡើងជាបណ្ដោះអាសន្ន ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ មុនពេលស្ពានថ្មថ្មី កាត់ពីសង្កាត់ព្រែកប្រាទៅចាក់អង្រែក្រោមដល់ផ្លូវ៦០ម៉ែត្រសាងសង់រួចរាល់នៅពេលខាងមុខ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?