Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវ អ្នកបង្កើតមាតិកាវីដេអូលើបណ្ដាញសង្គម ត្រូវមានព្រំដែន

បានផុស

នៅ

បន្ទាប់ពីឃើញ ប្រជាពលរដ្ឋ ពិសេសអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម បានបង្ហោះនូវសកម្មភាព និងពាក្យសម្ដីមិនសមរម្យមួយចំនួន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវ អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ធ្វើអ្វី ត្រូវមានព្រំដែន គោរពច្បាប់ និងសីលធម៌សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិតបី អញ្ជើញ ពិធីបិទសន្និ​បាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការ​នារី នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមអំពាវនាវប្រជាពលរដ្ឋ ទាំងស្រី ទាំងប្រុស ពិសេសយុវជន ធ្វើអ្វីក៏ដោយគឺត្រូវមានព្រំដែន និងការទទួលខុសត្រូវរបស់ខ្លួន។ សម្ដេចបញ្ជាក់បន្ថែមថា សិទ្ធិសេរីភាពមាន ប៉ុន្តែសូមកុំឱ្យហួសព្រំដែន សូមរួមគ្នាថែរក្សា គោរពច្បាប់ ដើម្បីចូលរួមថែរក្សាស្ថេរភាព និងសណ្ដាប់ធ្នាប់សង្គម គោរពប្រពៃណីវប្បធម៌របស់យើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ទៅដល់ណា គេមិនអាចថាយើងជាជនជាតិអាមេរិកកាំងទេ ទៅដល់ណាគេនៅតែសួរ សូម្បីកូនខ្មែរកើតនៅអាមេរិក ក៏គេសួរថា អ្នកឯងជនជាតិអ្វីដែរ។ អត្តសញ្ញាណ និងវប្បធម៌ ត្រូវរួមគ្នាថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ ខណៈខ្មែរមានវប្បធម៌រាប់ពាន់ឆ្នាំហើយ។ បើយុវជនជំនាន់នេះគាត់បាត់អត្តសញ្ញាណមួយជំហាន ពេលគាត់ក្លាយជាឪពុកម្ដាយគេ កូនៗគាត់នឹងបាត់អត្តសញ្ញាណមួយជំហានទៀត”។

ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំដល់ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការ ដោយការណែនាំអប់រំណែនាំ ឬវិធានការណាមួយដើម្បីឱ្យពួកគាត់កែ មុននឹងអនុវត្តតាមវិធានការផ្លូវច្បាប់។

គួរបញ្ជាក់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់ការលើកកម្ពស់សមភាព​យេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹង​ភាព​ជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុង​នោះ ស្រ្តី គឺជាស្នូល។

ឆ្នាំ២០២៣នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ (២០១៩-២០២៣) ហើយក្រសួងកិច្ចការនារី បានចាប់ផ្តើមរៀបចំផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ផ្អែកលើស្មារតីនៃយុទ្ធ​សាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ រួមទាំងលទ្ធផល នៃកិច្ចពិភាក្សាក្នុងអង្គសន្និបាតរយៈពេល ២ថ្ងៃ ដើម្បីរៀបចំផែនទីចង្អុលផ្លូវសម្រាប់ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ (២០២៤-២០២៨)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤៤ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤៥ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤៦ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤៧ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម