Connect with us

ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្ត្រី ប្រកាសថា រាជរដ្ឋាភិបាល នឹងបន្តលើកកម្ពស់ថែមទៀតដល់តួនាទីស្ត្រីក្នុងសង្គម

បានផុស

នៅ

អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល អាណត្តិទី៧ នឹងបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីស្ត្រីនៅក្នុងសង្គមជាតិកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះថា៖ «រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តមរកតដ៏ថ្លៃថ្នារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីស្ត្រី នៅក្នុងសង្គមជាតិ ដោយផ្ដល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម»។

បើតាមការបញ្ជាក់របស់សម្ដេចធិបតី ទន្ទឹមនេះ រាជរដ្ឋាភិបាល នឹងបន្តពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ បរិយាប័ន្ន ដែលក្នុងនោះ ស្រ្តី គឺជាស្នូលដ៏សំខាន់ តាមរយៈការផ្ដល់ឱកាសបន្ថែមទៀតសម្រាប់ការចូលរួមរបស់ស្ត្រីឱ្យកាន់តែច្រើន និងកាន់តែទូលំទូលាយក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ។

សម្ដេច នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ជាក់ស្ដែង រាជរដ្ឋាភិបាល បានបន្តកំណត់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅលើគ្រប់វិស័យ ដែលជាអាទិភាពក្នុងរបៀបវីរៈគោលនយោបាយនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្ដីពីការសមភាពយេនឌ័រ ដែលនឹងប្រកាសអនុវត្តឆាប់ៗខាងមុខនេះ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម