ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ឲ្យពិនិត្យលទ្ធភាពរៀបចំតែងតាំងស្ត្រីជាអភិបាលរង នៅមូលដ្ឋានជិតផ្ទះរបស់ពួកគាត់
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យលទ្ធភាពរៀបចំតែងតាំងស្ត្រី ជាអភិបាលរងរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឲ្យបម្រើការងារនៅមូលដ្ឋានជិតផ្ទះរបស់ពួកគាត់។

ការស្នើនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ ២០២៤ របស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤នេះ។
បើតាមប្រមុខរាជរដ្ឋាភិបាល ការរៀបចំតែងតាំងស្ត្រីជាអភិបាលរង ឲ្យបម្រើការងារនៅមូលដ្ឋានជិតផ្ទះរបស់ពួកគាត់ គឺដើម្បីរក្សាភាពសុខុមរមនា នៅក្នុងគ្រួសារ និងប្រសិទ្ធភាពការងារ ផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ដើម្បីឲ្យរក្សាភាពសុខុមរមនានៅក្នុងគ្រួសារ និងប្រសិទ្ធភាពការងារ ខ្ញុំសូមឲ្យក្រសួងមហាផ្ទៃ ពិនិត្យលទ្ធផលក្នុងការរៀបចំតែងតាំងស្ត្រី ដែលជាអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្ដល់ឱកាសបម្រើការនៅមូលដ្ឋាន ដែលនៅជិតគ្រួសាររបស់គាត់»។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជក់ថា កិច្ចការងារនេះ សម្ដេច បានប្រគល់ភារកិច្ចជូនលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើលចំពោះការរៀបចំការតែងតាំងស្ត្រី ដែលជាអភិបាលរង នៅជិតផ្ទះរបស់ពួកគាត់៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច