Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន ប្រាប់អ្នកដែលផ្សាយថា សម្ដេច ឈឺធ្ងន់នោះ ត្រូវគិតពីសុខភាពខ្លួនជាមុនល្អជាង

បានផុស

នៅ

ក្រោយក្រុមប្រឆាំងបានបំផុសដំណឹងជុំវិញស្ថានភាពសុខភាពរបស់សម្ដេចតេជោ ដោយបានផ្សាយថា សម្ដេចឈឺធ្ងន់ធ្ងន់រហូតត្រូវទៅលាងឈាមនៅប្រទេសជប៉ុននោះ សម្ដេចតេជោ បានប្រតិកម្មតប និងបានប្រាប់អ្នកទាំងនោះ គួរព្រួយបារម្ភ និងការពារសុខភាពរបស់ខ្លួនឱ្យល្អវិញ ព្រោះខណៈនេះសុខភាពរបស់សម្ដេចស្ថិតក្នុងស្ថានភាពល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មតបពីសម្ដេចតេជោបែបនេះ បន្ទាប់ពីសម្ដេចបានទទួលព័ត៌មានថា ពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹង ថា សុខភាពរបស់សម្ដេចមិនល្អមកលាងឈាម មិនដឹងថា​ត្រឡប់ទៅប្រទេសកម្ពុជាវិញបានឬអត់នោះទេ។ តាមរយៈសំណេរនៅលើបណ្ដាញសង្គម នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានរៀបរាប់ដូច្នេះថា៖ «យើងសូមប្រាប់ទៅពួកអ្នកវិញ ថា សុខភាព ហ៊ុន សែន បន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា ទើប ហ៊ុន សែន លាចាកលោកនេះទៅ»។ សម្ដេចតេជោ បានបន្តថា សម្ដេចសូមផ្តល់យោបល់ឱ្យពួកអ្នកទាំងនោះ ការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពរបស់សម្ដេច។

បើតាមសម្ដេចតេជោ ក្រោយម៉ោង២ល្ងាច នាថ្ងៃស្អែកទី១២ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។​ ដូច្នេះ សម្ដេចតេជោ បានប្រាប់ពួកជ្រុលនិយមកុំបារម្មពីសម្ដេចធ្វើអីគិតពីខ្លួនឯងទៅល្អជាង ។

តែយ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការអេរគុណដល់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានចូលជួបសួរសុខទុក្ខសម្ដេច នាទីក្រុងតូក្យូនេះ។ សម្ដេច ថា «ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អានក្នុងឋានៈជាមិត្តចាស់ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា និងជប៉ន គឺនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលខ្ញុំនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ»។

សម្ដេចតេជោ បន្តថា «ខ្ញុំសូមអរគុណចំពោះលោក គីស៊ីដា ហ្វីមីអូ ដែលនៅបន្តរាប់អានខ្ញុំក្នុងឋានៈជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ ខ្ញុំសូមអរគុណផងដែរដល់មិត្តភក្តិទាំងអស់ ដែលមកជួបពិភាក្សាជាមួយខ្ញុំពេលខ្ញុំស្នាក់នៅទីក្រុងតូក្យូ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម