ព័ត៌មានជាតិ
សាលាក្រុងភ្នំពេញ ចំណាយថវិកាប្រមាណ២លានដុល្លារក្នុង១ខែ លើសេវាដឹកជញ្ជូនសំរាម ក្នុងរាជធានី
រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចំណាយថវិកាយ៉ាងហោចណាស់ក្នុងមួយខែប្រមាណ២លានដុល្លារសហរដ្ឋអាមេរិក ទៅលើសេវា បង់ថ្លៃ ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងរាជធានីភ្នំពេញ ដែលក្នុងចំនួននេះ រដ្ឋបាលរាជធានី ត្រូវខាតបង់ថវិកាប្រមាណពី៥០ទៅ៦០ម៉ឺនដុល្លារក្នុង១ខែ។

នេះបើតាមការបញ្ជាក់របស់លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែមករា ក្នុងកិច្ចប្រជុំស្តីពីការពង្រឹងតួនាទី ភារកិច្ច របស់ភ្នាក់ងារអនាម័យនៅតាមសង្កាត់ទាំង១០៥ ការជំរុញការផាកពិន័យ ចំពោះអ្នកដែលចោលសំរាម និងសំណល់រឹងខុសម៉ោង និងទីតាំងដែល បានកំណត់ និងអ្នកដែលមិនព្រមបង់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង និងការអនុវត្តអនុស្សរណៈយោគយល់ រវាងក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។
លោកហួត ហៃ បានពន្យល់ថា កាលពីមានក្រុមហ៊ុន ស៊ីន ទ្រីតែមួយ ការប្រមូលសម្រាមបានចំនួន២៧០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ តែនៅពេលមានក្រុមហ៊ុនប្រមូលសំរាម៣ ក្នុង១ថ្ងៃក្រុមហ៊ុនប្រមូលសំរាមបានប្រមាណ៣៩០០តោន ហើយក្នុង១តោន រដ្ឋបាលរាជធានី ត្រូវចំណាយថវិកាឱ្យទៅក្រុមហ៊ុន ជាង២០ដុល្លារក្នុងមួយតោន។ ក្នុងចំនួននេះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចំណាយថវិកាយ៉ាងហោចណាស់ក្នុងមួយខែប្រមាណ២លានដុល្លារសហរដ្ឋអាមេរិក ទៅលើសេវា បង់ថ្លៃ ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងរាជធានីភ្នំពេញ ដោយក្នុងចំនួននេះ រដ្ឋបាលរាជធានី ត្រូវខាតបង់ថវិកាប្រមាណពី៥០ទៅ៦០ម៉ឺនដុល្លារក្នុង១ខែ។

ជាមួយគ្នានេះ លោកបានបន្តថា ភ្នាក់ងារអនាម័យនៅតាមសង្កាត់ទាំង១០៥ ជាភ្នែក ជាច្រមុះរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យភ្នាក់ងារអនាម័តតាមសង្កាត់ចុះពិនិត្យឱ្យបានជាប្រចាំ ជុំវិញ ការទុកដាក់សំរាម សំណល់រឹង ពិសេសរបាំងទ្រូងផ្លូវ ដាច់ខាត កុំអោយមានដី ឬធូលី ប្រឡាក់។ ក្នុងករណីពិនិត្យរកឃើញបើឃើញត្រូវជំរាបទៅភ្នាក់ងារក្រុមហ៊ុនប្រមូលសំរាម ដើម្បីមកសំអាតឬកើបចេញ។ មិនដូច្នេះទេ បើអភិបាលរាជធានីភ្នំពេញធ្វើដំណើរឆ្លងកាត់ឃើញទ្រូងផ្លូវ(ប្លូ)មានដី ឬធូលី ប្រឡាក់នោះ ភ្នាក់ងារអនាម័យនៅតាមសង្កាត់នោះនឹងប្រឈមការផ្លាស់ប្តូរចេញ។
លោកបន្ថែមថា ភ្នាក់ងារអនាម័យនៅតាមសង្កាត់ក្នុងរាជធានីភ្នំពេញ ជាអ្នកផាកពិន័យ ទៅលើអ្នកចោលសំរាម និងសំណល់រឹងខុសម៉ោង និងទីតាំងដែល បានកំណត់។ យើងបានផ្សព្វផ្សាយ អប់រំច្រើនឆ្នាំមកហើយ វាល្មមដល់ពេលវេលាត្រូវផាកពិន័យ ទៅលើអ្នកចោលសំរាម ខុសម៉ោង និងទីតាំងដែល បានកំណត់ហើយ បើនៅតែអប់រំ ផ្សព្វផ្សាយទៀត ភ្នំពេញមិនដឹងថា ថ្ងៃណាបានស្អាតនោះទេ៕
អត្ថបទដោយ៖ស្រីរ័ត្ន


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក