ព័ត៌មានជាតិ
ពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ីកើនឡើងខ្លាំងជាង ១៥០ភាគរយ នៅឆ្នាំ ២០២៣
ទំហំពាណិជ្ជកម្មកម្ពុជា ឥណ្ឌូណេស៊ី បានហក់ឡើងខ្លាំងនៅឆ្នាំ ២០២៣ ពោលគឺ ១៥១ភាគរយ គិតជាទឹកប្រាក់ជាង ១ពាន់លានដុល្លារ។ នេះបើតាមយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រភពដដែលបញ្ជាក់ថា នាំចេញរបស់កម្ពុជា ទៅទីផ្សារឥណ្ឌូណេស៊ីសម្រេចបានទឹកប្រាក់ជាង ៩២លានដុល្លារ កើនឡើងជិត ១០ភាគរយ ខណៈដែលការនាំចូលមកវិញមានចំនួនទឹកប្រាក់ជាង ៩០០លានដុល្លារ កើនឡើងជាង ១៤ភាគរយ។
បើយោងតាមអគ្គនាយកដ្ឋានគយ ក្នុងរយៈពេល ១២ខែ ឆ្នាំ ២០២៣ ប្រទេសឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មធំទី៦ របស់កម្ពុជា ដែលនាំមុខដោយប្រទេសចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
កាលពីខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅ ប្រទេសឥណ្ឌូនេស៊ី បានប្រកាសទិញអង្ករពីកម្ពុជាចំនួន ២៥ម៉ឺនតោន ក្នុង ១ ឆ្នាំ ដើម្បីធានាសុវត្ថិភាពស្បៀងអាហារនៅក្នុងប្រទេស ខណៈប្រទេសនេះ ក៏បានសន្យានឹងគាំទ្រហេដ្ឋារចនាសម្ព័ន្ធសន្តិសុខស្បៀងអាហារកម្ពុជា តាមរយៈការផ្គត់ផ្គង់ជី និងផ្តល់ការបណ្តុះបណ្តាលដល់ប្រជាកសិករផងដែរ។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២២ ទំហំរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូណេស៊ី មានទឹកប្រាក់សរុបជាង ៩៤៨ លានដុល្លារ កើន ៤៨,៣ ភាគរយ ពីជាង ៦៣៩លានដុល្លារកាលពីឆ្នាំ ២០២១។ ក្នុងនោះទំនិញនាំពីប្រទេសឥណ្ឌូណេស៊ីមកកម្ពុជា មានចំនួនជាង ៩១១ លានដុល្លារ កើនឡើង ៥០ ភាគរយ និងទំនិញដែលកម្ពុជានាំទៅឥណ្ឌូណេស៊ីមានចំនួនជាង ៣៦ លានដុល្លារ កើន ១៥,៩ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៤ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ