ព័ត៌មានជាតិ
ក្រសួងអប់រំ ផ្សព្វផ្សាយគោលនយោបាយអាទិភាព ជំរុញការអនុវត្តស្ដង់ដាសាលាគំរូ នៅពោធិ៍សាត់
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រី ក្រោមឱវាទក្រសួង នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ បានចុះទស្សនកិច្ច មត្តេយ្យធនធានពោធិ៍សាត់ បឋមសិក្សា និងអនុវិទ្យាល័យពោធិ៍សាត់ ដើម្បីជួបសំណេះសំណាល ផ្សព្វផ្សាយពីគោលនយោបាយអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជំរុញការអនុវត្តស្តង់ដាសាលាគំរូ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចសាលារៀន និងលទ្ធផលសិក្សារបស់សិស្ស។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងអបរំ យុវជន និងកីឡា នៅតែបន្តមាគ៌ានយោបាយរបស់សម្តេចតេជោ ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំ ដើម្បីបន្តពង្រឹងគុណភាពគ្រឹះស្ថានសិក្សា រដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដាក់ឱ្យអនុវត្តស្តង់ដាសាលាគំរូ ៥ រួមមាន៖ ស្តង់ដា ទី១. ផ្តោតលើ លទ្ធផលសិក្សារបស់សិស្ស ទី២. ផ្តោតលើ ការបង្រៀន និងរៀន ទី៣. ផ្តោតលើ ការចូលរួមរបស់សហគមន៍ ទី៤. ផ្តោតលើ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ទី៥. ផ្តោតលើ គណនេយ្យភាពរបស់សាលារៀន។

ក្នុងនោះបញ្ជ្រាបនូវវិធានគន្លឹះចំនួន ៤ រួមមាន៖ ទី១. ការពង្រឹង អភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីល ធម៌ និងឥរិយាបថ របស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និង ការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ទី៤. ការជំរុញ និងលើកទឹក ចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។

ជាមួយនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរខេត្តគ្រប់កម្រិតដែលបានជួយគាំទ្រ និងប្តេជ្ញាចិត្តក្នុងការចូលរួមអនុវត្តផែនការសកម្មភាពអាទិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងផ្តល់អនុសាសន៍ ឱ្យគណៈគ្រប់គ្រងសាលារៀនត្រៀម និងស្វែងយល់បន្ថែមពីសូចនាករស្តង់ដាសាលារៀនគំរូ តាមប្រព័ន្ធឌីជីថល។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ ដោយក្នុងឆ្នាំដំបូងបានកំណត់យកសាលាគោលដៅចំនួន ៥០ ប្រកួតប្រជែងគ្នាដើម្បីទទួលបានពានរង្វាន់សាលារៀនគំរូពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសន្និបាតអប់រំ នៅខែមេសា ២០២៤ ខាងមុខនេះ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា