ព័ត៌មានជាតិ
លោក ប៉ែន បូណា ៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល!
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹងពីដំណើរទស្សនកិច្ច របស់ប្រមុខដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស និស្សិត និងប្រជាពលរដ្ឋនៅឯនាយសមុទ្រ តែងតែចេញសារគាំទ្រយ៉ាងកងរំពង ដោយក្តីអំណរសាទរ និងមោទនភាពជាទីបំផុត។
លោកថា ពេលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់ និស្សិត និងប្រជាពលរដ្ឋជាច្រើនពាន់នាក់ តែតែងស្កាត់ទៅទទួលស្វាគមន៍ និងជួបជាមួយប្រមុខដឹកនាំប្រទេស។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងបន្តថា ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង និស្សិត និងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុប បានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។
លោកថា ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ។ ប៉ុន្តែ រាជរដ្ឋាភិបាល និងប្រមុខដឹកនាំកម្ពុជា ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ នៅឯនាយសមុទ្រថែមទៀត។
លោក ប៉ែន បូណា បានបន្ថែមទៀតថា សំឡេងគាំទ្រនេះទៀតសោត មាននិន្នាការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្តែង ក្នុងការបោះឆ្នោតជាតិចុងក្រោយ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្ររហូតដល់ជាង ៨២% ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨៣% ដែលបានទៅចូលរួមបោះឆ្នោត ខណៈដែលចំនួនពលរដ្ឋខ្មែរនៅក្រៅប្រទេស បានងាកមកគាំទ្ររាជរដ្ឋាភិបាល បានកើនឡើងយ៉ាងគំហុកដូចទឹកបាក់ទំនប់។
លោក ប៉ែន បូណា បានគូសបញ្ជាក់ថា សុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រលឿនរហ័ស សុទ្ធសឹងជាសក្ខីកម្មច្បាស់លាស់មិនអាចប្រកែកបានបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត។
សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរ គឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល។ ឧត្តមភាពនេះ កំពុងលើកស្ទួយមោទនភាពជាតិខ្មែរ ក៏ដូចជាកិត្យានុភាពរបស់កម្ពុជា ឲ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេស និងលើឆាកអន្តរជាតិ៕
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?