ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ប្រាប់អង្គការ-សមាគមនៅកម្ពុជាត្រូវបំពេញតួនាទីរបស់ខ្លួនឱ្យស្របតាមច្បាប់
ក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់នៅកម្ពុជា ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ជាធរមាន ជាពិសេសដើម្បីបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ក្រសួង បានប្រាប់ឱ្យអង្គការ និងសមាគមទាំងអស់ ត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរសាធារណៈរបស់រដ្ឋឱ្យបានល្អប្រសើរ។

ការក្រើនរំលឹករបស់ក្រសួងមហាផ្ទៃចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលពេលនេះ ក្រោយក្រសួងមហាផ្ទៃ បាន កត់សម្គាល់ឃើញថា វត្តមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់បានធ្វើសកម្មភាពលើវិស័យជាច្រើននៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែ អង្គការ-សមាគមមួយចំនួន បានបំពេញកាតព្វកិច្ចបានខ្ជាប់ខ្ជួន និងមួយចំនួនទៀតមិនទាន់បានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៅឡើយ បើទោះ បីក្រសួងមហាផ្ទៃ ធ្លាប់បានក្រើនរំលឹកជារឿយៗអំពីការបំពេញកាតព្វកិច្ចនេះរួចមកហើយក៏ដោយ។
ឈរលើមូលដ្ឋាននេះ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅកម្ពុជា ការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជាមួយអាជ្ញាធរសាធារណៈ ក្រសួងមហាផ្ទៃ បានរំលឹកសារជាថ្មីចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវបំពេញកាតព្វកិច្ចឱ្យបានល្អស្របតាមច្បាប់កំណត់ជាធរមាន។

តាមរយៈសេចក្ដីជូនដំណឹង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានប្រាប់ឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីធនាគារក្នុងប្រទេសកម្ពុជា ហើយចំពោះសមាគម និងអង្គការ ដែលខកខានក្នុងការជូនដំណឹងនាពេលកន្លងមក ត្រូវជូនដំណឹងមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។ ទន្ទឹមនេះ សមាគម និងអង្គការទាំងអស់ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ក្នុងករណីមានការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬការផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតំណែងប្រធាន តំណែងនាយកប្រតិបត្តិ ឬការប្រែប្រួលព័ត៌មានគណនីធនាគារ ជាដើម។
ក្រសួងមហាផ្ទៃ ក៏តម្រូវឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវផ្ញើមកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ក្រសួង ក៏បានសង្កត់ធ្ងន់ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលផ្ទុយនឹងលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឡើយ។

តាមរយៈសេចក្ដីជូនដំណឹងជាថ្មីពេលនេះ ក្រសួងមហាផ្ទៃ ជឿជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំងអស់ ផ្ដល់កិច្ចសហការចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ក្នុងករណ៏ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណា មិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងអនុវត្តវិធានការស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាធរមាន។
បើតាមក្រសួងមហាផ្ទៃ គិតរហូតមកដល់បច្ចុប្បន្នមានសមាគម និងអង្គការចំនួន៦ ២៧៩ ដែលក្នុងនោះ សមាគមមានចំនួន២ ៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ៥៣២ ត្រូវបានចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ