ព័ត៌មានជាតិ
ក្រសួង នឹងប្រកាសបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ នៅថ្ងៃទី ១៥ មករាខាងមុខ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

បើតាម លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១២ មករា នេះថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។

លោក កត្តា អ៊ន បានបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១ លាន ៥ សែននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ១១ មករានេះ មានអ្នកចុះឈ្មោះចូលរៀនសរុបចំនួន ២ ៣៣៣០ នាក់ (ស្រី ៨ ២០១ នាក់) ក្នុងនោះ រាជធានីភ្នំពេញ ចំនួន ៨៩៣៣ នាក់ (ស្រី ៣០៥០ នាក់), បាត់ដំបង ៣១១២ នាក់ (ស្រី ១ ៣៤៨ នាក់), សៀមរាប ១៦៧៣ នាក់ (ស្រី ៤៥៦ នាក់), ព្រះសីហនុ ៨៤៦ នាក់ (ស្រី ៣០០ នាក់), កណ្ដាល ៨៣៦ នាក់ (ស្រី ២៣៥ នាក់), និងបណ្ដាខេត្តផ្សេងៗ ចំនួន ៧ ៩៣០ នាក់ (ស្រី ២ ៨១២ នាក់)។

លោក កត្តា អ៊ន បានបន្តទៀតថា ក្នុងនោះអ្នករៀនវិស័យសំណង់មានចំនួន ៣៤៧៤ នាក់ (ស្រី ៤៩៣ នាក់), អគ្គិសនី និងថាមពល ៥៩៩ នាក់ (ស្រី ៦២ នាក់), អេឡិចត្រូនិក ៤៧៣ នាក់ (ស្រី ៦៥ នាក់), កម្មន្តសាល ១៦៧ នាក់ (ស្រី ១១ នាក់),មេកានិចទូទៅ/មេកានិចរថយន្ត ៣ ៤៩៣ នាក់(ស្រី ១៥៤ នាក់), ធុរកិច្ច និងព័ត៌មានវិទ្យា ៧៥៧០ នាក់ (ស្រី ៤ ០២៩ នាក់), សេវាកម្ម ១៣២៣ នាក់ (ស្រី ១ ១៣៥ នាក់), បរិក្ខារត្រជាក់ និងកម្ដៅ ៣ ៤៦៩ នាក់ (ស្រី ១១៨ នាក់), ទេសចរណ៍ ១ ៦១៩ នាក់ (ស្រី ១ ២៣៣ នាក់), និង កសិកម្ម និង កសិ-ឧស្សាហកម្ម ១ ១៤៣ នាក់ (ស្រី ៩០០ នាក់)។
លោក កត្តា អ៊ន បានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ ខែ ហើយការចុះឈ្មោះចូលរៀនមិនតម្រូវឱ្យបង់ប្រាក់ទេ។ ហើយចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ។ ប៉ុន្តែយុវជនមកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬ កម្មករ-និយោជិត ដែលមានបំណងចង់រៀនជំនាញបន្ថែម ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ។
លោក កត្តា អ៊ន បានបញ្ជាក់ទៀតថា មុខជំនាញសម្រាប់ជំហានដំបូងមានចំនួន ៣៨ មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០ រួមមាន ៖ សំណង់, អគ្គិសនី និងថាមពល,អេឡិចត្រូនិក, បរិក្ខារត្រជាក់ និងកម្ដៅ,កម្មន្តសាល,មេកានិកទូទៅ/មេកានិករថយន្ត,ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ច និងព័ត៌មាន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ