ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍ ក្រុងពាលី រៀបចំពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”
លោក សុខ សូកេន រដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានក្រុមការងារ រៀបចំយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ នៅរសៀលថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៤ បានរៀបចំពិធីក្រុងពាលីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” នៅបរិវេណលានជល់ដំរី ខេត្តសៀមរាប។

តាមសេចក្តីប្រកាស របស់លោកតាអាចារ្យ ពិធីក្រុងពាលី ពិធីបួងសួងនេះត្រូវបានរៀបចំប្រាព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ។ តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿនិងសង្គម ដែលប្រជាជនខ្មែរមានជំនឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅដែលប្រព្រឹត្តិអំពើល្អ និងមានមនសិការស្នេហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ ។
ការប្រារព្ធពិធីនេះ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ ដែលបានរក្សាប្រពៃណីជំនឿនៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាលនៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មញ្ញសាសនា និង ការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា ។ ក្នុងពិធីក្រុងពលី បួងសួងនេះដែរ លោកគ្រូអាចារ្យ បានបួងសួងបារមី ដ៏ស័ក្តសិទ្ធ ដែលគ្រប់គ្រងថែរក្សាឋានកៃឡាស់ មានព្រះមាតាមេឃាពពកស ព្រះធរណី ព្រះគង្គា និង បារមីព្រះមហាក្សត្រ គ្រប់ជំនាន់ នៃប្រទេសកម្ពុជា ព្រមទាំងបារមីលោកតារាជ្យ ព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក លោកតា ពេជ្រ ព្រះអង្គគោកធ្លក និងបារមីអរុកអរ័ក្សអ្នកថែរក្សនៅប្រាសាទភិមានអាកាស និង មេទ័ពខ្លាំងពូកែគ្រប់ជំនាន់ ដែលគង់ ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប និង តាមប្រាង្គប្រាសាទនានា តាមជួយថែរក្សាក្នុងរយៈពេលបើក ព្រឹត្តិការណ៍( ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា- ចិន ២០២៤ ) បានប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាពល្អ ដល់ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរ ក៏ដូចក្រុមសិល្បះករ សិល្បះការិនីទាំងពីរប្រទេស ក្នុងពេលសម្តែងឲ្យជួបតែភាព ត្រជាក់ត្រជុំ សុខដុមរមនា កុំឲ្យមានភ្លៀងព្យុះបក់បោក និងការរំខានផ្សេងៗដល់ដំណើរការរៀបចំពិធីនៅទីនេះ។

ម៉្យាងវិញ ទៀត ក៏សូមឲ្យព្រះអង្គប្រទានពរសព្វសាធុការ និងថ្វាយព្រះពរដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី, គណៈអធិបតី ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យជួបតែសេចក្តីសុខចម្រើនបរិបូរណ៍ ជៀសផុត ពីជម្ងឺកាចសាហាវទាំងពួង និងកុំឲ្យមានគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗកើតមានឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ៕
អត្ថបទ៖ គឿនវេត






-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?