ព័ត៌មានជាតិ
ប្រធានរដ្ឋសភា៖ កម្ពុជាស្វាគមន៍ប្រតិភូសភាអឺរ៉ុបជានិច្ច ក្នុងគោលបំណងធានាការគោរពសិទ្ធមនុស្ស ប្រជាធិបតេយ្យ
សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បើកទទួលស្វាគមន៍ប្រតិភូសភាអឺរ៉ុបមកបំពេញទស្សនកិច្ចនៅកម្ពុជាជានិច្ច ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងគោលបំណងដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយយកប្រជាជនជាស្នូល។ សម្ដេច ឃួន សុដារី គូសបញ្ជាក់ដូច្នេះ ក្នុងពេលពិភាក្សាការងារជាមួយ សមាជិកសភាអឺរ៉ុប ហ្សាន ហ្សារ៉ាឌីល នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបដែលធ្វើឡើងនៅរដ្ឋសភា សម្តេច ឃួន សុដារី បានបញ្ជាក់ថា រដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិទី៧ បានចេញដំណើរដោយភាពស្វាហាប់ក្នុងការបម្រើពលរដ្ឋនិងប្រទេសជាតិ ដោយមានឆន្ទៈខ្ពស់និងគោលដៅច្បាស់លាស់ធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។ ទោះយ៉ាងណា ការសម្រេចបាននូវគោលដៅនេះ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ប្រទេសជាមិត្ត ដែលមានសហភាពអឺរ៉ុបមួយផងនោះទេ។
ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី រំលឹកឡើងវិញថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងសហភាពអឺរ៉ុប បានផ្តើមឡើងនៅឆ្នាំ១៩៩៤ ហើយភាគីទំាងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នានៅឆ្នាំ១៩៩៧។ អឺរ៉ុបជាដៃគូសំខាន់ផ្នែកមនុស្សធម៌ និងពាណិជ្ជកម្មរបស់កម្ពុជា។ ក្នុងកំឡុងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សហភាពអឺរ៉ុបបានផ្តល់ជំនួយដល់កម្ពុជាជាថវិកា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសម្រាប់កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ចំនួន ០២លើក ដោយមានទំហំទឹកប្រាក់សរុប ៤៩៩លានអឺរ៉ូ។
សម្តេចមហារដ្ឋសភាធិការធិបតី និងលោក ហ្សាន ហ្សារ៉ាឌីល បានយល់ឃើញដូចគ្នាថា នៅពេលនេះ ជាពេលវេលាដ៏សំខាន់ស្របពេលដែលកម្ពុជានិងសហភាពអឺរ៉ុប ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា ដោយឈរលើផលប្រយោជន៍ប្រជាជនជាស្នូល។ កម្ពុជាទើបរៀបចំការបោះឆ្នោតដោយជោគជ័យហើយសភាសហភាពអឺរ៉ុប ក៏នឹងរៀបចំការបោះឆ្នោតនៅខែមិថុនា ខាងមុខនេះដែរ។

នៅក្នុងឱកាសជួបពិភាក្សាការងានេះ លោក ហ្សាន ហ្សារ៉ាឌីល និងសម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ ដែលមានភាពស្អិតរមួត ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយគ្នាផងដែរ។
សមាជិកសភាអឺរ៉ុប លោក ហ្សាន ហ្សារ៉ាឌីល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបលោក និងសហការី នាឱកាសនេះ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ